VOV WorldVOV World
អាមេរិកយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន
13/03/2017 10:39
(VOVworld)-នាថ្ងៃទី១០មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាន ទទួលជួបនិងធ្វើការជាមួយឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតអាស៊ាននានាប្រចាំទីក្រុង វ៉ាស៊ីនតោន។
អាមេរិកយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន
លោក Rex Tillerson (VOVworld)-នាថ្ងៃទី១០មិនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាន ទទួលជួបនិងធ្វើការជាមួយឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតអាស៊ាននានាប្រចាំទីក្រុង  វ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រដ្ឋមន្ត្រី Rex Tillerson បានអះអាងថា អាមេរិក ជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយនឹងបន្តបង្កើន  កិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធសមាគមនក៏ដូចជាប្រទេសដទៃនានាដើម្បីសន្តិ ភាព សន្តិសុខ និងការអភិវឌ្ឍន៍សម្បូររុងរឿងក្នុងតំបន់ ក៏ដូចជាទប់ទល់ជាមួយរាល់  ការសាកល្បងចំពោះមុខ។ លោករូបនេះបានឲ្យដឹងថែមទៀតថា អាមេរិកនឹងសកម្ម  ចូលរួមរាល់វេទិកាក្នុងតំបន់។         នៅទីនេះ ឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាននានាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ ២០១៧នេះ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកគប្បីជម្រុញឲ្យបានខ្លាំង ក្លាថែមទៀត។ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានចែករំលែកនូវមតិរបស់ តំណាងអាស៊ាននានា ស្តីពីទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងជូនដំណឹងនូវ ទិសដៅអាទិភាពនៃឆ្នាំ APEC ២០១៧ ដោយវៀតណាមទទួលរៀបចំ ក្នុងនោះ មាន សប្តាហ៍ជាន់ខ្ពស់ APEC នាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខ៕