អាមេរិកយកចិត្តទុកដាក់ជាពិសេសដល់តំបន់អាស៊ីប៉ាស៊ីហ្វិក
12/04/2012 07:05
(VOV)-ថ្លែងមតិនៅសាលាសភាបណ្ឌិតកងទ័ពជើងទឹក អាមេរិកនាថ្ងៃទី ១១មេសា រដ្ឋមន្ត្រីក្រសួងការបរទេស អាមេរិក Hillary Clinton បានសង្កត់ធ្ងន់ជាថ្មីម្តងទៀត ដល់តួនាទីរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុងសតវត្សទី២១

លោកស្រី Hillary Clinton (រូបថតៈ Internet) (VOV)-ថ្លែងមតិនៅសាលាសភាបណ្ឌិតកងទ័ពជើងទឹកអាមេរិកនាថ្ងៃទី១១ មេសា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Hillary Clinton បានសង្កត់ធ្ងន់ជាថ្មី ម្តងទៀតដល់តួនាទីរបស់តំបន់អាស៊ី ប៉ាស៊ីហ្វិកក្នុងសតវត្សទី២១ និង អះអាងជា ថ្មីម្តង់ទៀតនូវយុទ្ធសាស្រ្តក៏ដូចជាផលប្រយោជន៌របស់អាមេរិកចំពោះការ វិល ត្រឡប់មកតំបន់នេះវិញ។ តាមលោកស្រី Clintonថា តំបន់អាស៊ី ប៉ាស៊ីហ្វិក ជា តំបន់ធំទូលាយ ស្រូបយកចំនួនប្រជាជនពាក់កណ្តាលពិភពលោក និងជាទី កន្លែងមានប្រទេសសម្ព័ន្ធមិត្តគួរឲ្យទុកចិត្តរបស់អាមេរិក។ និយាយដល់សន្តិសុខ ក្នុងតំបន់ក្នុងនោះមាន បញ្ហាសេរីនាវាចរណ៌នៅតំបន់សមុទ្រខាងកើត រដ្ឋមន្រ្តី ការបរទេស Hillary បានរំលឹកថា អាមេរិកមិនកាន់ជើងភាគីណាក្នុងបញ្ហាជំលោះ ដែនដីទេ ប៉ុន្តែ អាមេរិកគាំទ្រដំណោះស្រាយសន្តិភាពចំពោះបញ្ហានេះ។ ភាគី ទាំងឡាយត្រូវគោរពច្បាប់អន្តរជាតិ ជម្រុញរាល់ដំណោះស្រាយសន្តិភាព សម្រាប់បណ្តាជំលោះ ខាងក្រៅស្តីអំពីបញ្ហាសេរីនាវាចរណ៌៕
Related






