VOV WorldVOV World
អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤
22/05/2016 08:17
(VOVworld) – អាណិកជនវៀតណាមនៅឡាវក៏ដូចជា អាណិកជនវៀតណាមលើគ្រប់ទិសទី លើពិភពលោកសុទ្ធ តែយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និង តំណាងក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់​ អាណត្តិ ២០១៦-២០២១។
អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤
អាណិកជនវៀតណាមនៅឡាវយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភាវៀតណាមនីតិកាលទី ១៤ (Image: VOV) (VOVworld) – អាណិកជនវៀតណាមនៅឡាវក៏ដូចជាអាណិកជនវៀតណាមលើគ្រប់ ទិសទី លើពិភពលោកសុទ្ធតែយកចិត្តទុកដាក់ដល់ការបោះឆ្នោតរដ្ឋសភានីតិកាលទី  ១៤ និង តំណាងក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់​អាណត្តិ ២០១៦-២០២១។ បង ប្អូនអាណិកជន វៀតណាមលៃទុកក្តីសង្ឃឹមនិងជំនឿជាក់ទៅលើបេក្ខជនសំរាប់ ប្រជាជនដែលនឹងត្រូវបាន ជ្រើសរសើនឹងមានការរួមវិភាគទានសំរាប់ការអភិវឌ្ឍន៍ ថែមទៀតរបស់ប្រទេសជាតិ។ ព្រះតេជ្ជគុណ Thich Minh Quang ព្រះនៅអធិការវត្ត នៅរដ្ឋធានីវៀងច័ន្ធរបស់ឡាវ បានសម្តែងគោល បំណងថា៖​         «អាណិកជនវៀតណាមនៅឡាវមានគោលបំណងថា៖ អ្នកបោះឆ្នោតក្នុង ប្រទេសស្វែង រកអ្នកមានទេពកោសល្យអ្នកមានសិលធម៌ដើម្បីតំណាងឲ្យប្រជា ពលរដ្ឋវៀតណាម អភិវឌ្ឍន៍ ប្រទេសវៀតណាមឲ្យកាន់តែខ្លាំងក្លាថែមទៀត។»         មិនត្រឹមតែអាណិកជនវៀតណាមនៅឡាវ ប៉ុណ្ណោះទេ ថែមទាំង ថ្នាក់ដឹក នាំក្រសួង ផ្នែកក្នុងរដ្ឋាភិបាលឡាវក៏បានយកចិត្តទុកដាក់ដល់ព្រឹត្តិការណ៍ដ៏ សែនសំខាន់នេះដែលកំពុង ប្រព្រឹត្តទៅនៅវៀតណាមទៀតផង។ អគ្គលេខាធិ ការសមាគមន៍ឡាវ-វៀតណាម សាស្ត្រាចារ្យ បណ្ឌិត Saikhong Saiyasin ជឿជាក់ ថា៖ ការបោះឆ្នោតនៅវៀតណាមនឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យរួម ចំណែកកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាមតាមទិសផ្លាស់ប្តូរថ្មី៕ 

More