អាប់ហ្គានីស្ថានទទួលបានសិទ្ធិធានាសន្តិសុខជាតិជាផ្លូវការពី NATO
02/01/2015 09:11
(VOVworld) – ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៥ កំលាំងសន្តិសុខ ជាតិអាប់ហ្គានីស្ថាន (ANSF) បានទទួលខុសត្រូវធានាសន្តិសុខ ជាតិជាផ្លូវការពីកងកំលាំងចំរុះរបស់អង្គការអាត្លង់ទិកខាងជើង (NATO)។

អាប់ហ្គានីស្ថានទទួលបានសិទ្ធិធានាសន្តិសុខជាតិជាផ្លូវការពី NATO (Image: VNA) (VOVworld) – ចាប់ពីថ្ងៃទី ១ មករា ឆ្នាំ ២០១៥ កំលាំងសន្តិសុខជាតិអាប់ហ្គានីស្ថាន (ANSF) បានទទួលខុសត្រូវធានាសន្តិសុខជាតិជាផ្លូវការពីកងកំលាំងចំរុះរបស់អង្គការ អាត្លង់ទិកខាងជើង (NATO)។ ក្នុងសេចក្តីថ្លែងការនៅពិធីគូសសម្គាល់ព្រឹត្តិការណ៍នេះ នៅរដ្ឋធានី Kabul ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Mohammad Ashraf បានលើក ច្បាស់ថា៖ ANSF នឹងទទួលខុសត្រូវក្នុងការធានា សន្តិសុខរបស់ប្រទេសជាតិចាប់ពី ថ្ងៃនេះតទៅ។ ពិធីនេះត្រូវបានរៀបចំឡើងបន្ទាប់ពី NATO ប្រកាសបញ្ចប់បេសកម្ម ពិសេសប្រយុទ្ធប្រឆាំងនឹងភេវរកម្មរបស់អង្គការនេះនៅអាប់ហ្គានីស្ថាន។ តាមផែនការ NATO នឹងអនុវត្តភារកិច្ចហ្វឹកហាត់និងពិគ្រោយោបល់សំរាប់កំលាំងរក្សាសន្តិសុខ ប្រទេសសាម៉ីបន្ទាប់ពីឆ្នាំ ២០១៤៕
Related







