VOV WorldVOV World
អាប់ហ្គានីស្ថានកាត់បន្ថយលក្ខ័ណ្ឌក្នុងកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក
28/11/2013 08:07
(VOVworld) – ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai បានប្រកាស ត្រៀមខ្លួនជាស្រេចចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) ជាមួយអាមេរិក ប្រសិនបើ អាមេរិកបញ្ឈប់ការវាយ ប្រហារតម្រង់ទៅលើប្រជាជនអាប់ហ្គានីស្ថាន។
អាប់ហ្គានីស្ថានកាត់បន្ថយលក្ខ័ណ្ឌក្នុងកិច្ចព្រមព្រៀងសន្តិសុខជាមួយអាមេរិក
ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai (Image: Vietnamplus) (VOVworld) – ប្រធានាធិបតីអាប់ហ្គានីស្ថាន លោក Hamid Karzai បានប្រកាស ត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី (BSA) ជាមួយអាមេរិក ប្រសិនបើ អាមេរិកបញ្ឈប់ការវាយប្រហារតម្រង់ទៅលើប្រជា ជន អាប់ហ្គានីស្ថាននិងចាប់ផ្តើមដំណើរការចរចារសន្តិភាពជាមួយកំលាំងតា លីបង់ឡើងវិញ។ ប៉ុន្តែ អ្នកពិគ្រោះយោបល់ជាតិនៃសេតវិមាន លោកស្រី Susan Rice បានព្រមមានថា៖ សេតវិមានអាចដកទាហានទាំងអស់ចេញពីអាប់ហ្គានីស្ថាន នាចុងឆ្នាំ ២០១៤ ក្នុងករណី លោក Karzai មិនបំពេញការទាមទារបស់អាមរិក អំពីការចុះហេត្ថលេ ខាលើ BSA នាឆ្នាំ ២០១៣។ លោកស្រី Susan Rice បានឲ្យ ដឹងថែមទៀតថា៖ ចំនួនខ្ទង់ប្រាក់ជំនួយជាប្រចាំឆ្នាំសំរាប់អាប់ហ្គានីស្ថានដែល មានតំលៃ ៨ ពានលាន ដុល្លារបស់អាមេរិកសំរាប់បណ្ដាកំលាំងសន្តិសុខ អាប់ហ្គានីស្ថានអាចរងឥទ្ធិពល ផងដែរ។ រីឯខ្លួនវិញ ប្រធានាធិបតី Hamid Karzai ក៏បានស្នើឲ្យអាមេរិក ដោះលែងអ្នកទោសជាជនអាប់ហ្គានីស្ថានចំនួន ១៩ នាក់ដែលកំពុងជាប់ឃុំខ្លួន នៅគុក Guantanamo របស់គុយបា៕