អាប់ហ្គានីស្ថានត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២
17/07/2014 08:32
(VOVworld) – នាថ្ងៃទី ១៧ កក្កដា មជ្ឈដ្ឋានមន្ត្រីរបស់ អាប់ហ្គានីស្ថានបានប្រកាសថា៖ គណៈកម្មាធិការរៀបចំ ការបោះឆ្នោតនៃប្រទេសនេះនឹងចាប់ផ្តើមត្រួតពិនិត្យសន្លឹក ឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ ទី ២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា កន្លងមក។

អាប់ហ្គានីស្ថានត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានាធិបតីវង់ទី ២ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ កក្កដា មជ្ឈដ្ឋានមន្ត្រីរបស់អាប់ហ្គានីស្ថានបាន ប្រកាសថា៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតនៃប្រទេសនេះនឹងចាប់ ផ្តើមត្រួតពិនិត្យសន្លឹកឆ្នោតទាំងអស់ឡើងវិញក្នុងការបោះឆ្នោតប្រធានា ធិបតីវង់ទី ២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា កន្លងមក។ អ្នកនាំ ពាក្យនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត (ICE) លោក Noor Mohammad Noor បានប្រកាសថា៖ ការត្រួតពិនិត្យឡើងវិញនឹងត្រូវបានដំណើរការនៅ តាមបណ្ដាទីស្នាក់ការនៃគណៈកម្មាធិការ ICE នៅរដ្ឋធានី Kabul។ អ្នក សង្គេតការនៅក្នុងនិងក្រៅប្រទេសនឹងតាមដានដំណើការនេះដែលនឹងអូស បន្លាយក្នុងរយៈពេល ៣ សប្តាហ៍។ ការត្រួតពិនិត្យឡើងវិញសន្លឹកឆ្នោតពោល ខាងលើត្រូវបានបេក្ខជនចំនួន ២ រូបក្នុងការបោះឆ្នោតប្រធានាធិបតី អាប់ហ្គានីស្ថាន លោក Abdullah Abdullah និង លោក Ashraf Ghani បាន ឯកភាព នាថ្ងៃទី ១២ កក្កដា កន្លងទៅ បន្ទាប់ពីការចរចារជាមួយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក John Kerry។ តាមបណ្ដាកិច្ចព្រមព្រៀងទទួលបានអ្នកណាដណ្តើមជ័យជំនះបន្ទាប់ ពីការត្រួតពិនិត្យឡើងវិញនេះអ្នកនោះនឹងក្លាយទៅជាប្រធានាធិបតី អាប់ហ្គានីស្ថាននិងត្រូវបង្កើតរដ្ឋាភិបាល សាមគ្គីជាតិភ្លាមមួយរំពិច៕
Related





