VOV WorldVOV World
អាស៊ាន-ចិនជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង
14/04/2015 09:56
(VOV)_សន្និសីទលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម ​អាស៊ាន-ចិន (​JCC) ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Jakarta បានអះអាងនូវការ​សន្យា សហប្រតិបត្តិការយ៉ាងស្អិតរមួតជាងទៀត ដើម្បីឆ្ពោះទៅទំនាក់ទំន​ង​ទំនាក់ទំនងប្រសិទ្ធិភាព និងជាក់ស្ដែង។
អាស៊ាន-ចិនជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង
អាស៊ាន-ចិនជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនិងជាក់ស្ដែង (VOV)_សន្និសីទលើកទី១៦ នៃគណៈកម្មាធិការសហប្រតិបត្តិការរួម ​អាស៊ាន -ចិន (​JCC) ដែលទើបនឹងបានប្រព្រឹត្តទៅនៅទីក្រុង Jakarta បានអះអាងនូវការ​សន្យា  សហប្រតិបត្តិការយ៉ាងស្អិតរមួតជាងទៀត ដើម្បីឆ្ពោះទៅទំនាក់ទំន​ង​ទំនាក់ទំនង ប្រសិទ្ធិភាព និងជាក់ស្ដែង។ កិច្ចប្រជុំ JCC ជាប្រចាំឆ្នាំនេះ ជាយន្តការសំខាន់១  ដើម្បីវាយតំលៃ និងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាង​អាស៊ាន និងចិន ក្នុង អនាគត។ តាមបណ្ដាដំណាងថា៖​អាស៊ាន និងចិន ​កំពុង ​អនុម័តទៅលើផែនការ ធ្វើសកម្មភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក្នុងរយៈ​ពេល៥ឆ្នាំខាងមុខ  ( ២០១៦-២០២០)។ ដូច្នេះ ភាគីទាំងពីរបានឯកភាពថា៖​ផែនការថ្មីនឹងបំពេញ បានតម្រូវការ និងគោលបំណងរបស់អាស៊ាន និងចិន នា​ពេលខាងមុខ។ ភាគី ទាំងពីរក៏បានកត់សម្គាល់នូវការរីកចំរើននានា ក្នុងការអនុវត្តបណ្ដាសេចក្ដី សម្រេចចិត្ត នៃសន្និសីទជាន់ខ្ពស់អាស៊ាន -ចិន លើកទី១៥ ក៏ដូចជា​ការ​លើក កំរិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ចិន បណ្ដាលទ្ធផលនៃ​កិច្ច សហប្រិតបត្តិការក្នុងវិស័យសុខាភិបាលសាធារណះ វិទ្យាសាស្ត្រ បច្ចេកវិទ្យា …ជាដើម៕