VOV WorldVOV World
អាស៊ាន-បារាំងជំរុញកិច្ចសហប្រតិបត្តិការ
10/07/2013 10:14
(VOVworld) – នាថ្ងៃទី ៩ កក្កដា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសមាគមបណ្ដា ប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លោកស្រី Corrine Breuze បានជូនសាតាំង ចំពោះអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ។
អាស៊ាន-បារាំងជំរុញកិច្ចសហប្រតិបត្តិការ
អគ្គលេខាធិការអាស៊ាន លោក  Le Luong Minh ។ (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៩ កក្កដា ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅសមាគមបណ្ដាប្រជាជាតិ អាស៊ី-អាគ្នេយ៍ (អាស៊ាន) លោកស្រី Corrine Breuze បានជូនសាតាំងចំពោះអគ្គលេខាធិ ការអាស៊ាន លោក  Le Luong Minh ។ ថ្លែងមតិក្នុងពិធីទទួលបានសាតាំងនេះ អគ្គលេខា ធិការ Le Luong Minh បានសម្តែងគោលបំណងជំរុញទំនាក់ទំនងរវាងអាស៊ាននិងបារាំង ឲ្យខ្លាំងក្លាថែមទៀតតាមរយៈរាល់កម្មវិធីសហប្រតិបត្តិការជាក់ស្តែង។ រីឯខ្លួនវិញ ឯកអគ្គ រដ្ឋទូត  Corrine Breuze បានលើក ច្បាស់ថា៖ រដ្ឋាភិបាលបារាំងជានិច្ចកាលចាត់ទុកអាស៊ាន គឺជាអង្គការសំខាន់ក្នុងតំបន់ ហើយកិច្ចសហប្រតិបត្តិការជាមួយអាស៊ានគឺជាអាទិភាពមួយ ក្នុងគោលន យោបាយកិច្ចការបរទេសរបស់បារាំង។ ឯកអគ្គរដ្ឋទូត  Corrine Breuze បានជូន ដំណឹងថា៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Laurent Fabius គ្រោងបំពេញ ទស្សនកិច្ចជា ផ្លូវការនៅលេខាធិការដ្ឋានអាស៊ាននិងជួបជាមួយអគ្គលេខាធិការអាស៊ាន Le Luong Minh នាខែសីហាខាងមុខនេះ ដើម្បីពិភាក្សាអំពីស្ថានភាពនាពេលថ្មីៗនេះក្នុងតំបន់អាស៊ាននិង លើសកលលោក៕