VOV WorldVOV World
អាស៊ាន-អាមេរិកនាំ ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ
05/05/2013 08:25
(VOV)_អាស៊ាន-អាមេរិកទទួលបានបណ្ដាការបោះជំហានសំខាន់ក្នុង​ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី និងប្តេជ្ញាចិត្តនាំទំនាក់ទំនងនេះឡើង​កំរិតដៃគូយុទ្ធសាស្ត្រ។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសន្និសីទសន្ទនា អាស៊ាន-អាមេរិក លើកទី ២៦ ដែលទើបនឹងបានប្រព្រឹត្តទៅ​នៅ​ទីក្រុងវ៉ាស៊ីងតោន (អាមេរិក) ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ឧសភា។
អាស៊ាន-អាមេរិកនាំ ទំនាក់ទំនងឡើងកំរិតដៃគូយុទ្ធសាស្ត្រ
(VOV)_អាស៊ាន-អាមេរិកទទួលបានបណ្ដាការបោះជំហានសំខាន់ក្នុង​ទំនាក់ ទំនង សហប្រតិបត្តិការទ្វេភាគី និងប្តេជ្ញាចិត្តនាំទំនាក់ទំនងនេះឡើង​កំរិតដៃគូយុទ្ធ សាស្ត្រ។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញក្នុងសន្និសីទសន្ទនា អាស៊ាន-អាមេ រិក លើកទី ២៦ ដែលទើបនឹងបានប្រព្រឹត្តទៅ​នៅ​ទីក្រុងវ៉ាស៊ីងតោន (អាមេរិក) ក្នុង រយះ ពេល២ថ្ងៃ គឺថ្ងៃទី២ និងទី៣ ឧសភា។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អនុរដ្ឋ មន្ត្រី ការបរទេស ក្នុងក្របខ័ណ្ឌនៃ​ទំនាក់ទមនងសន្ទនា អាស៊ាន-អាមេរីកដើម្បី ពិភាក្សាអំពីការកំណត់ទិសដៅ​ និងរាល់វិធានការបង្កើនទំនាក់ទំនង និងសហ ប្រតិបត្តិការរវាងភាគីទាំងពីរ។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក  Pham Quang Vinh បានដឹកនាំគណះប្រតិភូវៀតណាមចូលរួមសន្និសីទលើកនេះ។  អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Pham Quang Vinh (TTXVN)           បណ្ដាប្រទេសអាស៊ាននិងអាមេរិកសុទ្ធតែសង្កត់ធ្ងន់ទៅលើសារ​សំខាន់យុទ្ធ សាស្ត្ររបស់ទំនាក់ទំនងដៃគូទ្វេភាគី ចំពោះសន្តិភាព សន្តិសុខ និងភាពសម្បូររុង រឿងក្នុងតំបន់ និងសន្យាថានឹងបើកទូលាយកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ ទំនងនេះឡើងកំរិតដៃគូយុទ្ធសាស្ត្រ។ ជាក់ស្ដែង​ ភាគីទាំងពីរនឹងប្រមូលផ្តុំប្រភព កម្លាំងដើម្បី ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើនការតភ្ជាប់  កិច្ច សហប្រតិបត្តិការ អភិវឌ្ឍន៍ប្រភព​ធនធានមនុស្ស អប់រំ ជួបប្រាស្រ័យ ប្រជាជន  និង ដោះស្រាយរាល់ការ​លំបាកសាកល្បងរួមដូចជា÷ សន្តិសុខស្បៀងអាហារ  ប្រភពទឹក …ល។           ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់របស់​ការ រក្សារសន្តិភាព ស្ថិរភាព ធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍នៅ​សមុទ្រខាង កើត ដោះស្រាយរាល់ជំលោះដោយសន្តិវិធី ផ្អែកទៅលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញអង្គការសហប្រជាជាតិស្ដីច្បាប់សមុទ្រ ឆ្នាំ១៩៨២…ជាដើម៕