អាស៊ាន+៦ ដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអំពីកិច្ចព្រមព្រៀង RCEP
13/08/2013 11:50
(VOVworld) – ប្រទេសជាសមាជិកអាស៊ាននិងដៃគូរចំនួន ៦ ក្នុងតំបន់ រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូ អ៊ូស្ត្រាលី នូរវ៉ែលហ្សេឡង់ និងឥណ្ឌា (ឬហៅថា៖ អាស៊ាន+៦) នឹងដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប៊្រុយណេ ចាប់ពី ថ្ងៃទី ២០ ដល់ទី ២២ សីហា ខាងមុខ។

អាស៊ាន+៦ នឹងដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប៊្រុយណេ ចាប់ពី ថ្ងៃទី ២០ ដល់ទី ២២ សីហា ខាងមុខ។ (Image: Vietnamplus) (VOVworld) – ប្រធានអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងពាណិជ្ជកម្ម ឥណ្ឌូណេស៊ី លោក Iman Pambagyo បានឲ្យដឹងថា៖ ប្រទេសជាសមាជិកអាស៊ាននិងដៃគូរ ចំនួន ៦ ក្នុងតំបន់ រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូ អ៊ូស្ត្រាលី នូរវ៉ែលហ្សេឡង់ និងឥណ្ឌា (ឬហៅថា៖ អាស៊ាន+៦) នឹងដំណើការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៅប៊្រុយណេ ចាប់ពី ថ្ងៃទី ២០ ដល់ទី ២២ សីហា ខាងមុខ។គោលដៅនៃកិច្ចប្រជុំនេះគឺសំដៅពិភាក្សា និងនាំចេញទិសដៅ នយោបាយសំរាប់ដំណើរការចរចារអំពីកិច្ចព្រមព្រៀងដៃគូរ សេដ្ឋកិច្ចលើគ្រប់វិស័យក្នុង តំបន់ (RCEP)។ តាមនោះ បណ្ដាបញ្ហាអាទិភាព នឹងត្រូវបានពិភាក្សានាបច្ចុប្បន្នគឺ៖ ទំនិញ សេវ៉ាកម្មនិងការវិនិយោគ។ ឆ្ពោះទៅ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នាចុងឆ្នាំ ២០១៥ ភាគីនានានឹងខំប្រឹងប្រែងទទួលបានការព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច ទំនើបលើគ្រប់ វិស័យ ដោយមានបរិយាកាសពាណិជ្ជកម្មនិងវិនិយោគងាយស្រួលសំរាប់ អង្គភាព អាជីវកម្មក្នុងតំបន់ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕
Related







