VOV WorldVOV World
អាស៊ានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហ្វីលីពីននិង វៀតណាមក្រោយពីខ្យល់ព្យុះ Haiyan
13/11/2013 12:02
(VOVworld) – អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖ ក្នុងសប្តាហ៍នេះ អាស៊ាននឹងផ្តល់ ទំនិញជួយសង្គ្រោះជាបន្ទាន់ទៅទីក្រុង Tacloban របស់ហ្វីលីពីន ដែលជាតំបន់ត្រូវបានបំផ្លាញធ្ងន់ធ្ងរបំផុតដោយខ្យល់ព្យុះ Haiyan។
អាស៊ានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភហ្វីលីពីននិង វៀតណាមក្រោយពីខ្យល់ព្យុះ Haiyan
អគ្គលេខាធិការអាស៊ាន លោក Le Luong Minh (Image: Vietnamplus) (VOVworld) – អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានឲ្យដឹងថា៖ ក្នុង សប្តាហ៍នេះ អាស៊ាននឹងផ្តល់ទំនិញជួយសង្គ្រោះជាបន្ទាន់ទៅទីក្រុង Tacloban របស់ហ្វីលីពីន ដែលជាតំបន់ត្រូវបានបំផ្លាញធ្ងន់ធ្ងរបំផុតដោយខ្យល់ព្យុះ Haiyan។ អាស៊ានកំពុងប្រមូលផ្តុំប្រភពកំលាំងទាំងឡាយដើម្បីឆ្លើយតបនឹងតម្រូវការចាំ បាច់របស់ប្រជាជនហ្វីលីពិនក្នុងតំបន់រងឥទ្ធិពលនានាជាពិសសគឺម្ហូបអាហារ និងទឹកស្អាត។ ស្តីពីផលវិបាកដែលខ្យល់ព្យុះ Haiyan បានបណ្តាលឡើងនៅ វៀតណាម អគ្គលេខាធិការអាស៊ានបានអះអាងថា៖ អាស៊ានត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភវៀតណាមជំនះពុះពារលើផលវិបាកនិងទប់ទល់នឹងគ្រោះធម្មជាតិ។ ក្នុងពេលនោះ អង្គការក្នុងតំបន់ជាច្រើននិងសហគមន៍អ​ន្តរជាតិក៏កំពុងជួយ ឧបត្ថម្ភយ៉ាងសកម្មរដ្ឋាភិបាលនិងប្រជាជនហ្វីលីពីនជំនះពុះពារលើផលវិបាក ដោយខ្យល់ព្យុះ Haiyan។ វៀតណាមនិងចិនដែលជាប្រទេសរងឥទ្ធិពលក្នុង ខ្យល់ព្យុះពោលខាងលើក៏បានផ្តល់ការជួយឧបត្ថម្ភ ហ្វីលីពីនផងដែរ៕