VOV WorldVOV World
អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា
25/01/2014 09:00
Vovworld-អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា។
អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh (vietnamplus.vn)         Vovworld-អាស៊ានត្រូវជាស្នូលក្នុងការជំរុញចងសម្ព័ន្ធនិងតភ្ជាប់អាស៊ីបូព៌ា។ ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh អះអាងក្នុងសន្ទរកថានៅសម័យប្រជុំ “កំណត់រូបភាពអាស៊ាន​ឡើងវិញនិងការជះឥទ្ធិពលចំពោះកំណើននៅអាស៊ីបូព៌ា” នៃវេទិការសេដ្ឋកិច្ច​ ពិភពលោក (WEF) លើកទី៤៤នៅទីក្រុង Davos ស្វីស នារសៀលថ្ងៃទី២៤មករា។ វៀតណាមបានលើកមតិអាស៊ានកសាងរបៀបវារៈអភិវឌ្ឍន៍ស្នូលគឺកាត់បន្ថយ ភាពក្រីក្រនិងអភិវឌ្ឍន៍ចីរភាព សមស្របនិងបំពេញរាល់គោលដៅក្នុងរបៀបវារៈ​ អភិវឌ្ឍន៍​អង្គការសហប្រជាជាតិក្រោយឆ្នាំ២០១៥។         ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស Pham Binh Minh ក៏បានចាត់ទុកថាអាស៊ានត្រូវបន្តជាកំលាំងស្នូលក្នុងការទប់ទល់នឹងការសាក​ល្បង​​ដែលបានដាក់ចេញ រាប់ទាំងការសាកល្បងសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ វៀតណាមរួមជាមួយប្រទេសអាស៊ាននានា​គាំទ្រដោះស្រាយជំលោះដោយសន្តិវិធីអត់ធ្មត់មិនប្រើប្រាស់អំពើរហឹង្សាគោរព​ច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញអង្គការសហប្រជាជាតិអំពិច្បាប់សមុទ្រឆ្នាំ​ ១៩៨២ (UNCLOS) អនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការណ៍សំរាប់ភាគីនានា​ នៅសមុទ្រខាងកើត (DOC) ឈានទៅក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC) សំដៅធានាល្អជាងសន្តិភាពសន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើតនិង​ ដំបន់។ អាស៊ាននិងចិនត្រូវដំណើរការចរចារជាក់ស្ដែងអំពី COC បន្ទាប់ពីពិគ្រោះ​យោបល់ជាផ្លូវការនៅសន្និសីទមន្ត្រីជាន់ខ្ពស់ (SOM) នាខែកញ្ញាឆ្នាំ២០១៣៕

More