VOV WorldVOV World
អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់
18/08/2015 08:48
(VOV)_​ប្រការនេះត្រូវបានប្រធានគណៈប្រតិភូនៃក្រសួងការបរទេសវៀត​ណាម ​និងសិង្ហបុរី សង្កត់ធ្ងន់នៅក្នុងជំនួបពិគ្រោះយោបល់ នយោបាយលើកទី៩​ និងការផ្លាស់ប្តូររវាងក្រសួងការបរទេសទាំង២ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១
អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់
អាស៊ានត្រូវបង្ហាញសម្លេងរួមឯកភាពនិងការទទួលខុសត្រូវចំពោះបញ្ហានានានៅក្នុងតំបន់           (VOV)_​ប្រការនេះត្រូវបានប្រធានគណៈប្រតិភូនៃក្រសួងការបរទេសវៀត​ ណាម ​និងសិង្ហបុរី សង្កត់ធ្ងន់នៅក្នុងជំនួបពិគ្រោះយោបល់ នយោបាយលើកទី៩​  និងការផ្លាស់ប្តូររវាងក្រសួងការបរទេសទាំង២ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី១៧  សីហា នៅទីក្រុងហាណូយ។ នៅទីនេះ ភាគីទាំងពីរបានឯកភាពជំរុញថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញខ្លាំងការតភ្ជាប់ខឿន សេដ្ឋកិច្ចទាំងពីរ លើកទឹកចិត្តបណ្ដាអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហប្រ តិបត្តិការវិនិយោគ ជំរុញពាណិជ្ជកម្មទ្វេភាគី។ ប្រទេសទាំងពីរឯកភាពបើកការ​ដ្ឋាន សាងសងមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP ) លើកទី៦ ​នៅ​ខេត្ត ​ Nghe An (ភាគកណ្ដាលវៀតណាម ) និងទី៧ នៅខេត្ត Hai Duong (ភាគខាងជើង វៀតណាម) បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ ​និងវិស័យផ្សេងៗ ទៀត។            ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងបញ្ហាសមុទ្រខាងកើត ភាគីទាំង​ពីរ បានអះអាងថានឹងបន្តរួមសហការ និងខំប្រឹងប្រែងជាំមួយប្រទេសអាស៊ាន​នានា  កសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យ លើកកំពស់សាមគ្គីភាព និង ពង្រីកតួនាទីស្នូលរបស់អាស៊ាន ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងក្នុង​រចនា សម្ព័ន្ធតំបន់ ដែលកំពុងកកើតឡើង។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថា៖ ​អាស៊ាន ត្រូវសម្ដែងសម្លេងរួមឯកភាព និងមានការទទួលខុសត្រូវ ចំពោះបញ្ហា​សំខាន់ៗ  នៅក្នុងតំបន់ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត និងទទួលបានក្រមប្រតិ បត្តិនៅសមុទ្រខាងកើត ( COC) ដើម្បីស​ន្តិភាព ស្ថិរភាព កិច្ចសហប្រតិ​បត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់។ សិង្ហបុរីបានអះអាងថា៖ក្នុងតួនាទីជាអ្នកសម្រ បសម្រួល (ក្នុងអាណត្តិ ២០១៥-២០១៨) នឹងខំប្រឹងប្រែងជំរុញទំនាក់​ទំនងសហ ប្រតិបត្តិការរវាងអាស៊ាន និងចិន។ ជំនួបពិគ្រោះយោបល់នយោបាយលើកទី១០  រវាងវៀតណាមនិងសិង្ហបុរី នឹងប្រព្រឹត្តទៅនៅសិង្ហបុរី នាឆ្នាំ២០១៦៕