អាសន្នរោគ Zika បន្តរីករាលដាលនៅអាមេរិកខាងត្បូង
03/02/2016 10:54
(VOVworld) - មជ្ឈដ្ឋានមន្ត្រី ប៉េរូ នាថ្ងៃទី២ កុម្ភៈបាន លើកកំរិតគ្រោះអាសន្នសុខាភិបាលនៅប្រទេសនេះ ហើយ ក្រោយពីពេលកត់សម្គាល់អ្នកជំងឺមួយនាក់ត្រូវ ឆ្លងវីរុស Zika កាលពីចុងសប្ដាហ៍កន្លងទៅ ព្រមទាំង បង្កើនវិធានការបង្ការប្រឆាំងអាសន្នរោគនេះរីករាលដាល។

(VOVworld) - មជ្ឈដ្ឋានមន្ត្រី ប៉េរូ នាថ្ងៃទី២ កុម្ភៈបានលើកកំរិតគ្រោះអាសន្នសុខា ភិបាលនៅប្រទេសនេះហើយ ក្រោយពីពេលកត់សម្គាល់អ្នកជំងឺមួយនាក់ត្រូវឆ្លង វីរុស Zika កាលពីចុងសប្ដាហ៍កន្លងទៅ ព្រមទាំងបង្កើនវិធានការបង្ការប្រឆាំងអាសន្ន រោគនេះរីករាលដាល។នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីឈីលីក៏បានជូនដំណឹងថា មាន ករណីឆ្លងវីរុស Zika ដំបូងនៅប្រទេសនេះ ដោយ អ្នកជំងឺរូបនេះនាំអាសន្នរោកវិល ពីប្រទេសកូឡុំប៊ីមកប្រទេសឈីលីវិញ។ ក្រសួងសុខាភិបាលអេក្វាឌ័រនាថ្ងៃដដែលបានកត់សម្គាល់នារីមួយនាក់ត្រូវឆ្លងវីរុស Zika ដែរ។ចំពោះមុខស្ថានភាពដែលអាសន្នរោគបន្តរីករាលដាលនោះ សហគមន៍ បណ្ដាប្រទេសអាមេរិកឡាទីននិងតំបន់ការាបៀន (CELAC) បានកោះហៅ សន្និ សីទរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសសមាជិកទាំងឡាយនៅអ៊ុយរូហ្គាយនាថ្ងៃ ទី ២ កុម្ភៈ សំដៅពិភាគ្សាអំពីវិធានការបង្កើនកិច្ចសហការរវាងប្រទេសនានាដើម្បី ទប់ទល់នឹងវីរុស Zika៕
Related





