អភិវឌ្ឍទីក្រុង Long Xuyen អោយបានសក្តិសមជាទីក្រុងគំរូនៃតំបន់ដីសណ្ដទន្លេ Cuu Long
21/08/2019 10:57
(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗនៃទីក្រុង Long Xuyen នា ពេលកន្លងទៅ ហើយអះអាងនូវតួនាទីមជ្ឈភាពនៃខេត្ត An Giang និយាយដោយ ឡែក និងតំបន់ចតុកោណ Long Xuyen និយាយរួម។

ខេត្ត An Giang ប្រគល់ប័ណ្ណសរសើរជូនបណ្ដាអង្គភាពដែលមានការរួមវិភាគទានក្នុងការអភិវឌ្ឍទីក្រុង Long Xuyen (រូបថត៖ TTXVN) នាយប់ថ្ងៃទី២០ ខែសីហា នៅទីក្រុង Long Xuyen ខេត្ត An Giang ភាគខាង ត្បូងវៀតណាម បានប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ទិវាបង្កើត ទីក្រុង Long Xuyen រំលឹកខួបលើក ទី១០ទិវាទីក្រុង Long Xuyen ឡើងលំដាប់ នគរថ្នាក់ទី២ ហើយអបអរសាទរទីក្រុងបានសម្រេចភារកិច្ចកសាងជនបទថ្មី។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗនៃទីក្រុង Long Xuyen នា ពេលកន្លងទៅ ហើយអះអាងនូវតួនាទីមជ្ឈភាពនៃខេត្ត An Giang និយាយដោយ ឡែក និងតំបន់ចតុកោណ Long Xuyen និយាយរួម។ លោកឧបនាយករដ្ឋមន្រ្តី បានសំណូមពរអោយទីក្រុងបន្តពង្រីកយ៉ាងខ្លាំងក្លានូវឧត្តមភាពខាងពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍។ ទន្ទឹមនឹងនោះ ខេត្ត An Giang គប្បីមានគោលនយោ បាយ យន្តការបង្កើនការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកទេស ដើម្បីនាំទីក្រុង Long Xuyen ក្លាយទៅជាទីក្រុងឆ្លាតវៃ អភិវឌ្ឍគ្រប់ជ្រុងជ្រោយ សក្តិសមជាទីក្រុងគំរូនៃតំបន់ដីសណ្ដទន្លេ Cuu Long៕
Related






