VOV WorldVOV World
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព
25/06/2015 11:30
(VOV)_វេទិការជាន់ខ្ពស់ បច្ចេកវិទ្យាព័ត៍មាននិងផ្សព្វផ្សាយវៀតណាម​ ( Vietnam ICT Summit 2015) ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៥ មិថុនា​នៅ​ទីក្រុងហាណូយ។
អភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៍មានដើម្បីប្រទេសជាតិអភិវឌ្ឍន៍និរន្តរភាព (VOV)_វេទិការជាន់ខ្ពស់  បច្ចេកវិទ្យាព័ត៍មាននិងផ្សព្វផ្សាយវៀតណាម​ (  Vietnam ICT Summit 2015) ត្រូវបានប្រារព្វឡើង នាព្រឹកថ្ងៃទី២៥ មិថុនា​នៅ​ទីក្រុង ហាណូយ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam  មានគោលបំណងថា៖ នៅវេទិការលើកនេះ បណ្ដាអ្នកជំនាញការ​អ្នកគ្រប់គ្រងនឹង នាំចេ​ញបណ្ដាដំណោះស្រាយ ចំណុចស្នូល ដោយផ្អែក​ទៅ​លើការអនុវត្តបច្ចេក វិទ្យាទំនើបបំផុត និងធានាការអភិវឌ្ឍន៍និរន្តរភាពសំរាប់ប្រទេសជាតិ។ អំពីភាគី ក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាម រដ្ឋមន្ត្រី លោក Nguyen Bac Son បានអះអាងថា៖ ក្រសួងព័ត៍មាននិងផ្សព្វផ្សាយ នឹងរួមសហការ​ជាមួយ​គ្រប់ស្ថាប័ន អង្គការ សម្ព័ន្ធសមាគម និងអង្គភាពអាជីវកម្មទាក់ទិននានា បន្ត​ពិគ្រោះយោបល់  អនុវត្តដំណោះស្រាយនានាដើម្បីជំរុញខ្លាំងការអភិវឌ្ឍន៍ អនុវត្តបច្ចេកវិទ្យាព័ត៍មាន  ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍និរន្តរភាពនិងធ្វើសមាហរណកម្មអន្តរជាតិ។            ដោយប្រធានបទ៖ បច្ចេកវិទ្យាព័ត៍មាន និងគ្រប់គ្រងប្រាជ្ញ នៅ​ Vietnam ICT  Summit 2015 អង្គសន្និសីទបានចែករំលែក ពិភាក្សាអំពីបណ្ដាការកំណត់​ទិសដៅ  ដំណោះស្រាយ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យា ព័ត៍មានក្នុងគ្រប់ស្ថាប័ន តំបន់  អង្គភាពអាជីវកម្ម និងសង្គមទាំងមូលដើម្បីលើកកំពស់សមត្ថភាព និង​លទ្ធផល គ្រប់គ្រងសកម្មភាព។ ប្រធានបទស្នូលដែលបានយកមកពិភាគ្សា ​នោះគឺ៖ លើក កំពស់សមត្ថភាពផ្នែកសុខាភិបាល លើកកំពស់សមត្ថភាព ​ប្រសិទ្ធិភាពការគ្រប់ គ្រងរដ្ឋ និងគុណភាពសេវាកម្មសាធារណៈ អភិវឌ្ឍន៍​គមនាគមន៍ប្រាជ្ញ កសាងនគរ ល្អ អភិវឌ្ឍន៍ប្រភពធនធានមនុស្សខាងបច្ចេកវិទ្យា​ព័ត៍មាន៕