VOV WorldVOV World
អភិវឌ្ឍន៌ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-ចិនឲ្យស៊ីជម្រៅ
18/10/2013 05:56
(VOVworld)-នាថ្ងៃទី១៧តុលា នៅទីក្រុងប៉េកាំង អគ្គ លេខាធិការសមាគមបណ្តាប្រជាជាតិអាស៊ី អាគ្នេយ៌ (អាស៊ាន) លោក Le Luong Minh ដែលកំពុង បំពេញទស្សនកិច្ចជាផ្លូវការនៅចិន បានមានជំនួបសន្ទនាជាមួយរដ្ឋមន្រ្តី ការបរទេសចិនលោក Wang Yi។
អភិវឌ្ឍន៌ទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-ចិនឲ្យស៊ីជម្រៅ
អគ្គលេខាធិការអាស៊ានលោក Le Luong Minh (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី១៧តុលា នៅទីក្រុងប៉េកាំង អគ្គលេខាធិការសមាគមបណ្តាប្រ ជាជាតិអាស៊ី អាគ្នេយ៌ (អាស៊ាន) លោក Le Luong Minh ដែលកំពុងបំពេញទស្សន កិច្ចជាផ្លូវការនៅចិន បានមានជំនួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi។ នៅ ទីនេះ លោក​ Wang Yi អះអាងថា អាស៊ានជាទិសដៅអាទិភាព របស់គោលន​យោបាយការទូតចំពោះអ្នកជិតខាងរបស់ចិន។ លោក Wang Yi សង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងទៅ ប្រធានាធិបតីចិនលោក Xi Jinping និងនា យករដ្ឋមន្រ្តីចិន លោក Ly Keqiang បានមានដំណើរទស្សនកិច្ចបណ្តាប្រទេសអា ស៊ីអាគ្នេយ៌ និងនាំចេញសំណើរសំខាន់ជាច្រើន សំដៅបង្កើនទំនាក់ទំនងសហប្រ តិបត្តិការ ទ្វេភាគីនិងកំណត់ទិសដៅអភិវឌ្ឍន៌នាពេលអនាគត។         អគ្គលេខាធិការលោក Le Luong Minh ចាត់ទុកថា ទំនាក់ទំនងដ៏ល្អប្រសើរ រវាងអាស៊ាននិងចិនរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសម្បូរុង​រឿង ក្នុងតំបន់៕