អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ
19/08/2013 12:05
VOV-គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីបញ្ហាសំខាន់មួយចំនួនដែលមានការខ្វែងគំនិតរបស់គំរោងច្បាប់ទទួលជួបពលរដ្ឋ។

អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាគ្សាអំពីគំរោងច្បាប់ទទួលជួបពលរដ្ឋ (vov.vn) VOV-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី១៩សីហា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីបញ្ហាសំខាន់មួយចំនួន ដែលមានការខ្វែងគំនិតរបស់គំរោងច្បាប់ទទួលជួបពលរដ្ឋ។ តាមរយៈការ ពិភាគ្សា បណ្ដាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពចាត់ទុក ថា ច្បាប់គួរតែកំណត់អំពីសកម្មភាពទទួលជួបពលរដ្ឋរបស់ស្ថាប័នរដ្ឋអង្គការ នយោបាយ អង្គការនយោបាយសង្គម មិនគួរកំណត់ការទទួលខុសត្រូវទទួលជួប ពលរដ្ឋរបស់អង្គការសង្គមវិជ្ជាជីវៈជាដើម។ អនុប្រធានរដ្ឋសភាលោក Huynh Ngoc Son បានស្នើរថាត្រូវមានការិយាល័យទទួលជួបពលរដ្ឋរួមសំរាប់ស្ថាប័នរបស់ រដ្ឋសភាដោយគណៈកម្មាធិការបំណងប្រាថ្នាប្រជាជនធ្វើអធិបតី៖ “ខ្ញុំស្នើរអាចកំណត់គឺមួយសប្ដាហ៍រឺមួយខែទទួលជួបពលរដ្ឋម្ដង ធ្វើសេនាធិការ លើកយោបល់ចំពោះរដ្ឋសភា ស្ថាប័នរដ្ឋសភាដោះស្រាយការងារចំណុះសម័ត្ថកិច្ច របស់រដ្ឋសភាដូចជាចេញផ្សាយច្បាប់ឃ្លាំមើលរឺសំរេចបណ្ដាបញ្ហាសំខាន់រឺបញ្ហា ចំណុះសម័ត្ថកិច្ចរបស់រដ្ឋសភា។ ទន្ទឹមនឹងនោះបញ្ជូនពាក្យបណ្ដឹងតវ៉ាសំណើរជូន ស្ថាប័នមានការទទួលខុសត្រូវដោះស្រាយនិងសំណូមពររយៈពេលដោះស្រាយនិង រាយការណ៍ជាមួយរដ្ឋសភា៕”
Related






