VOV WorldVOV World
អធីការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូកម្ពុជា
03/06/2014 11:14
Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ អធិការកិច្ច​រដ្ឋាភិបាល​វៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងទំនាក់​ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា
អធីការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូកម្ពុជា
អធីការកិច្ចរដ្ឋាភិបាលវៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូកម្ពុជា (VOV)        Vovworld-នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ អធិការកិច្ច​រដ្ឋាភិបាល​វៀតណាមបានជួបធ្វើការជាមួយគណៈប្រតិភូជាន់ខ្ពស់ក្រសួងទំនាក់​ទំនងជា មួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាដឹកនាំដោយលោកស្រីសុខ​វិឡាយ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការ​កិច្ចកម្ពុជា។ អគ្គអធិការកិច្ចរងរដ្ឋាភិបាលវៀតណាមលោកស្រី Le Thi Thuy បានស្វាគមដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូនិងសម្ដែងការជឿជាក់ថានេះ​នឹងជាឱកាសដ៏ថ្លៃថ្លា ដើម្បីភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍ រួមចំណែកពង្រឹង​ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងអធិការកិច្ចរដ្ឋាភិបាលវៀតណាមនិងក្រសួងទំនាក់ទំនងជា មួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា។ លោកស្រី​សុខវិឡាយបានសម្ដែង បំណងបន្តទទួលបានការជួយឧបត្ថម្ភរបស់អធិការកិច្ច​រដ្ឋាភិបាលវៀតណាមអំពី បំប៉នជំនាញក៏ដូចជាចែករំលែកបទពិសោធន៍ក្នុង​ការ​ងារអធិការកិច្ចដោះស្រាយ ពាក្យប្តឹងតវ៉ាបរិហារនិងការងារបង្ការប្រឆាំងអំពើរពុករលួយក្នុងរយៈពេលខាងមុខ៕