អធិកអធម្មទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម
20/04/2013 09:13
VOV-កម្មវិធីសិល្បៈស្វាគមទិវាវប្បធម៍បណ្ដាជនជាតិ វៀតណាម(ទី១៩មេសា)និងឆ្នាំគ្រួសារវៀតណាម ២០១៣បានព្រព្រឹត្តទៅនាយប់ថ្ងៃទី១៩មេសានៅបុរី វប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម Dong Mo ទីក្រុងហាណូយ។

អធិកអធម្មទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម។ (vov.vn) VOV-កម្មវិធីសិល្បៈស្វាគមទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម(ទី១៩ មេសា)និងឆ្នាំគ្រួសារវៀតណាម២០១៣បានព្រព្រឹត្តទៅនាយប់ថ្ងៃទី១៩មេសា នៅបុរីវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម Dong Mo ទីក្រុងហាណូយ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អនុប្រធានរដ្ឋសភាលោក ស្រី Tong Thi Phong លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi បានមកចូលរួមទិវាបុណ្យរួមជាមួយជនរួមជាតិចំនួន១៥០នាក់ដំណាង ឲ្យជនជាតិភាតរៈចំនួន៥៤ក្នុងទូទាំងប្រទេស។ ថ្លែងមតិនៅពិធីរដ្ឋមន្ត្រីក្រសួង វប្បធម៍កីឡានិងទេសចរណ៍លោក Hoang Tuan Anh បានលើកច្បាស់ថា៖ “ក្នុងរយៈពេល៥ឆ្នាំកន្លងមកដោយសកម្មភាពការងារជាក់ស្ដែងមាន អត្ថន័យជាច្រើនអំពីអភិរក្សជួបប្រាស្រ័យវប្បធម៍អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សាភ្ជាប់នឹង ការកាត់បន្ថយភាពក្រីក្រការពារបរិស្ថាន ទិវាវប្បធម៍បណ្ដាជនជាតិវៀតណាម បានពង្រីកជាជំហានៗនិងស៊ីជម្រៅក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម បន្តអះអាងកំលាំងរស់ភាពអមតៈរបស់វប្បធម៍បណ្ដាជនជាតិវៀតណាម៕”
Related
More




