VOV WorldVOV World
អេហ្ស៊ីពប្រគល់សិទ្ធិពិសេសឲ្យប៉ូលិសដើម្បីបង្រាបអំពើហឹង្សា
23/11/2013 08:42
(VOVworld)-រដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីពបាន សម្រេចចិត្ត អនុញ្ញត្តិ ឲ្យប៉ូលីសចូលក្នុងប្រវែណ នៃ បណ្តាមហាវិទ្យាល័យ
អេហ្ស៊ីពប្រគល់សិទ្ធិពិសេសឲ្យប៉ូលិសដើម្បីបង្រាបអំពើហឹង្សា
ប៉ូលីសអេហ្ស៊ីព (រុបថតៈ AP) (VOVworld)-រដ្ឋាភិបាលបណ្តោះអាសន្នអេហ្ស៊ីពបានសម្រេចចិត្ត អនុញ្ញត្តិ ឲ្យ ប៉ូលីសចូលក្នុងប្រវែណ នៃបណ្តាមហាវិទ្យាល័យ ដើម្បីដោះស្រាយរាល់ការ ប៉ះទង្គិចបាតុកម្មដែលមិនចាំបាច់សុំការអនុញ្ញត្តិជាមុន។ តាមការកំណត់មុននេះ ប៉ូលីសអេហ្ស៊ីពត្រូវការអនុញ្ញត្តិរបស់បណ្តាថ្នាក់ដឹកនាំនៃមហាវិទ្យា ល័យនីមួយៗ ទើបនឹងបានចូលក្នុងសាលាដើម្បីដោះស្រាយរាល់ការប៉ះទង្គិចរវាងបណ្តានិស្សិត ដែលគាំទ្រអតីតប្រធានាធិបតីលោក Mohamed Morsi។មជ្ឈដ្ឋានមន្រ្តីសន្តិសុខ ​ឲ្យដឹងថា សេចក្តីសម្រេចចិត្តពោលខាងលើត្រូវបាននាំចេញ​បន្ទាប់ពីមាន និស្សិត ១រូបស្លាប់ក្នុងការប៉ះទង្គិចគ្នានៅអន្តេវាសិកដានមហាវិទ្យាល័យ Al-Azhar នៅ ទីក្រុងគែ។ ក្នុងថ្ងៃទី២១វិច្ឆិកាក្រុមនិស្សិតជាច្រើនក៏មានអំពើ គំរាមកំហែងគ្នា នានៅមហាវិទ្យាល័យគែផងដែរ៕