អេហ្ស៊ីបជំរុញការសន្ទនានិងសម្រុះសម្រួលជាតិនៅលីប៊ី
06/05/2015 10:22
(VOVworld) – អេហ្ស៊ីបនឹងសហការជាមួយ អ.ស.ប. រៀបចំសន្និសីទបើកទូលាយរបស់ថ្នាក់ដឹកនាំនៃ បណ្ដាកុលសម្ពន្ធជនជាតិលីប៊ីសំដៅស្វែងរកដំណោះ ស្រាយឲ្យ វិបត្តិនយោបាយនិងសន្តិសុខនៅប្រទេសជិត ខាងភាគខាងលិចនេះ។

អេហ្ស៊ីបជំរុញការសន្ទនានិងសម្រុះសម្រួលជាតិនៅលីប៊ី (Image: VNA) (VOVworld) – អេហ្ស៊ីបនឹងសហការជាមួយ អ.ស.ប. រៀបចំសន្និសីទបើកទូលាយ របស់ថ្នាក់ដឹកនាំនៃបណ្ដាកុលសម្ពន្ធជនជាតិលីប៊ីសំដៅស្វែងរកដំណោះស្រាយឲ្យ វិបត្តិនយោបាយនិងសន្តិសុខនៅប្រទេសជិតខាងភាគខាងលិចនេះ។ នាថ្ងៃទី ៥ ឧសភា ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹងថា៖ សន្និសីទពោលខាងលើនឹង ប្រព្រឹត្តទៅនាចុងខែឧសភាសំដៅជួយឧបត្ថម្ភនិងសម្តែងសាមគ្គីភាពជាមួយប្រជាជន លីប៊ី រួមចំណែកជំរុញការសន្ទនានយោបាយនិងសម្រុះសម្រួលជាតិ ឆ្ពោះទៅការ បង្កើតរដ្ឋាភិបាលសមគ្គីភាពជាតិមួយដើម្បីបើកចេញផ្លូវសំរាប់ការស្តារសន្តិសុខនិងស្ថិរ ភាពលើប្រទេសអាហ្វ្រិកខាងជើងនេះ។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសអេហ្ស៊ីប បានសង្កត់ធ្ងន់ទៅលើសារសំខាន់ពិសេសនៃបណ្ដាកុលសម្ព័ន្ធជនជាតិនិងសង្គមស៊ីវិល លីប៊ីក្នុងការស្តារស្ថិរភាពនៅទីនេះ។ អេហ្ស៊ីបក៏បានព្រមានថា៖ ស្ថានភាពនាបច្ចុប្បន្ន នឹងបង្កើនការសាកល្បងដែលលីប៊ីកំពុងប្រឈមមុខ ដូចជា៖ ការជួញដូរអាវុធដោយ ខុសច្បាប់ គ្រឿងញៀន ជាដើម៕
Related





