VOV WorldVOV World
អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម
03/02/2015 08:27
Vovworld-អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi នឹងត្រូវ​ប្រឈមមុខនឹងការជំនុំជំរះទោសពីបទ
អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម
អេហ្ស៊ីបកំណត់ពេលវេលាជំនុំជំរះទោសអតីតប្រធានាធិបតី Morsi ពីបទចារកម្ម (AFP-vietnamplus.vn)         Vovworld-អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi នឹងត្រូវ​ប្រឈម មុខនឹងការជំនុំជំរះទោសពីបទធ្វើសកម្មភាពចារកម្មខណៈធ្វើឲ្យធ្លាយ​ឯកសារ ​សម្ងាត់សំរាប់កាតានិងទូរទស្សន៍ Al Jazeera។ តាមគំរោងការជំនុំជំរះ​ទោស​នឹង​ ប្រព្រឹត្តទៅនាថ្ងៃទី១៥កុម្ភៈខាងមុខ។ ក្នុងការជំនុំជំរះនេះលោក Morsi និងមុខ​ សញ្ញាចំនួន៩នាក់ទៀតត្រូវប្រឈមមុខនឹងការចោទប្រកាន់ប្រគល់ឯកសារ​ចារកម្ម ដែលទាក់ទិនដល់សន្តិសុខជាតិសំរាប់កាតាដើម្បីយកចំនួនប្រាក់១លានដុល្លារ អាមេរិក។ នេះត្រូវបានចាត់ទុកជាសកម្មភាពក្បត់មាតុប្រទេសនិង​សកម្មភាព ចារកម្មធំបំផុតពីមុនមកសំដៅប្រឆាំងនឹងអេហ្ស៊ីប។ ក្រៅពីនោះ​លោក Morsi ក៏ត្រូវ ជំនុំជំរះទោសចំនួន៣ទៀតគឺបង្ក្រាបបាតុករខណៈជា​ប្រធានាធិបតី មានឧបាយកល ចងសម្ព័ន្ធជាមួយអង្គការបរទេសសំដៅបំផ្លាញ​ប្រទេសជាតិនិងរៀបចំការលួចរត់ ចេញពីពន្ធនាគារមានទ្រង់ទ្រាយធំនាឆ្នាំ​២០១១ក្នុងការផ្ដួលរំលំប្រធានាធិបតី Hosni Mubarak។ ប្រសិនបើត្រូវកាត់​ទោស លោក Morsi អាចទទួលការប្រហារជីវិត៕

More