VOV WorldVOV World
អេហ្ស៊ីបកំណត់ថ្ងៃដំណើរការអង្គជំនុំជំរះថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម
05/08/2013 11:36
(VOVworld) – នាថ្ងៃទី ៤ សីហា តុលាកាអេហ្ស៊ីបមួយបានសម្រេចដំណើរការ អង្គជំនុំជម្រះចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៦ រូប នៃអង្គការភាតរៈឥស្លាម (MB) នាថ្ងៃទី ២៥ សីហា ខាងមុខនេះ។
អេហ្ស៊ីបកំណត់ថ្ងៃដំណើរការអង្គជំនុំជំរះថ្នាក់ដឹកនាំជាន់ខ្ពស់នៃអង្គការភាតរៈឥស្លាម
មគ្គុទេសក៍ជាន់ខ្ពស់ លោក Mohammed Badie (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ៤ សីហា តុលាកាអេហ្ស៊ីបមួយបានសម្រេចដំណើរការ អង្គជំនុំជម្រះចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៦ រូប នៃអង្គការភាតរៈឥស្លាម (MB) នាថ្ងៃទី ២៥ សីហា ខាងមុខនេះ។ សាលក្រមពោលខាងលើត្រូវបាន នាំចេញ ក្នុងកាលៈទេសៈ បណ្ដាការខំប្រឹងប្រែងការទូតកំពុងត្រូវបានអនុវត្ត យ៉ាង ឆាប់ៗ សំដៅដោះស្រាយវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅប្រទេសអាហ្វ្រិក ខាងជើង នេះ។ ថ្នាក់ដឹកនាំចំនួន ៦ រូបពោលខាងលើ ក្នុងនោះមាន មគ្គុទេស ក៍ជាន់ខ្ពស់ លោក Mohammed Badie រួមជាមួយអនុប្រធានចំនួន ២ នាក់ទៀត នៃអង្គការនេះគឺ លោក Khairat al-Shater និង លោក​ Rashad Bayoumi ត្រូវបាន ចោទប្រកាន់ដោយបទសម្លាប់មនុស្សដោយមានចេតនា កម្មសិទ្ធិអាវុធនិង គ្រាប់បែកខុសច្បាប់ ជំរុញអំពើហឹង្សារប្រឆាំងជំទាស់បាតុករ ជាដើម។ លោក Mohammed Badie បានរត់គេចខ្លួន ក្នុងពេលនោះ ថ្នាក់ដឹកនាំចំនួន ៣ រូប ផ្សេងៗ ទៀតកំពុងជាប់ឃុំខ្លួននៅពន្ធនាគារ Tora ជាយទីក្រុងគែរ អេហ្ស៊ីប៕