VOV WorldVOV World
អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន
05/06/2016 08:37
(VOVworld) – នាថ្ងៃទី ៤ មិថុនា នៅទីក្រុងកែរ ក្រុម ប្រឹក្សារការទូតអេហ្ស៊ីបនិងគណៈកម្មាធិ ការអាស៊ាន ប្រចាំនៅទីក្រុងកែរបានសហការរៀបចំសិក្ខាសាលា «កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងវិនិយោគរវាង អេហ្ស៊ីបនិងអាស៊ាន»។
អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន
អេហ្ស៊ីបមានគោលបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយអាស៊ាន (Image: VOV) (VOVworld) – នាថ្ងៃទី ៤ មិថុនា នៅទីក្រុងកែរ ក្រុមប្រឹក្សារការទូតអេហ្ស៊ីបនិង គណៈកម្មាធិ ការអាស៊ានប្រចាំនៅទីក្រុងកែរបានសហការរៀបចំសិក្ខាសាលា «កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងវិនិយោគរវាងអេហ្ស៊ីបនិងអាស៊ាន»។​ ថ្លែង មតិនៅទីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអេហ្ស៊ីប លោក   Do Hoang Long  បានសង្កត់ធ្ងន់ទៅលើការបង្កើត សហគមន៍អាស៊ានគឺជាដំណើរខំប្រឹងប្រែងរបស់ ប្រទេសអាស៊ានទាំង ១០ ក្នុងអំឡុងជាង ៥០ ឆ្នាំកន្លងទៅ។ នេះគឺជាដំណើរផ្លាស់ ប្តូរនិងចែករំលែកព័ត៌មានបទពិសោធន៍ជាមួយគ្នា ទៅវិញទៅមកដើម្បីបង្កើត ឡើងសហគមន៍អាស៊ាននាបច្ចុប្បន្ន។ ដោយហេតុនេះ ក្បាល ម៉ាស៊ីលរបស់អាស៊ាន ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព។​ អំពីគោលដៅនៃសន្និសីទ លើកនេះ ឯកអគ្គរដ្ឋទូត Do Hoang Long បានវាយតំលៃថា៖ នេះគឺជាឱកាសដើម្បីប្រទេស អាស៊ានទាំងឡាយចែករំលែកនិងផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋាន អាជីវករ អេហ្ស៊ីបអំពីអាស៊ាន តាមរយៈនោះ​ បង្កើនទំនាក់ទំនងផ្លាស់ប្តូរពាណិជ្ជ កម្មរវាងភាគីទាំងពីរ។ រីឯខ្លួនវិញ ប្រធានក្រុមប្រឹក្សាការទូតអេហ្ស៊ីប លោក    Mounir Zahran  បានអះអាងថា៖ អាស៊ានគឺជាសហគមន៍សេដ្ឋកិច្ចរស់រវឹកដែល មានបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយការទាក់ទាញ ការវិនិយោគរបស់ប្រទេសអាស៊ានដូចជា៖ សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង វៀតណាមគឺជាមេរៀនដ៏ថ្លែថ្លាចំពោះប្រទេសអេហ្ស៊ីប​ជាពិសេស​ក្នុងពេលដែល រដ្ឋាភិបាលអេហ្ស៊ីបកំពុងអនុវត្តយុទ្ធសាស្ត្រ «ទស្សនៈអេហ្ស៊ីបដល់ឆ្នាំ ២០៣០»៕ 

More