អេហ្ស៊ីប៖បណ្តាគណៈបក្សឥស្លាមប្រកាសធ្វើពហិការការបោះប្រជាមតិ អំពីរដ្ឋធម្មនុញ្ញ
22/12/2013 09:01
(VOVworld)-នាថ្ងៃទី២១ធ្នូ អង្គការ Al-Gamaa Al- Islamiya និងគណៈបក្ស ស្ថាប័ននិងអភិវឌ្ឍន៍ ឲ្យដឹងថា

បាតុករអេហ្ស៊ីបនៅទីក្រុងគែ (រូបថតៈ THX/TTXVN) (VOVworld)-នាថ្ងៃទី២១ធ្នូ អង្គការ Al-Gamaa Al-Islamiya និងគណៈបក្ស ស្ថាប័ន និងអភិវឌ្ឍន៍ ឲ្យដឹងថា នឹងបំផុសយុទ្ធនាការ១សំដៅអំពាវនាវឲ្យប្រជាជន ធ្វើ ពហិការការបោះឆ្នោត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤និង១៤មករាឆ្នាំ ២០១៥ខាងមុខ។ ក្នុងសេចក្តីប្រកាស១ Al-Gamaa Al-Islamiya ចាត់ទុកថា ការ ចូលរួមបោះប្រជាមតិជាសកម្មភាពទទួលស្គាល់ “ពលប្រហារ”ផ្តួលរំលំប្រ ធានា ធិបតី Mohamed Morsi ព្រមទាំងអះអាងថា ការបោះឆ្នោតនេះ “នឹងមាន ការកេងបន្លំ”ក្នុងការបោះឆ្នោតជាពិតប្រាកដ។ ក្នុងថ្ងៃដ៏ដែលរណសិរ្ស Salaffist ជាអង្គការឥស្លាមនិកាយ Salafist ធំបំផុត នៅតំបន់មជ្ឈឹមបូព៌ា បានជូនដំណឹងឲ្យដឹងថា ធ្វើពហិការការបោះប្រជាមតិនា ពេលខាងមុខ ដោយមូលហេតុថា រដ្ឋធម្មនុញ្ញដែលទើបនឹងបានធ្វើវិសោធនកម្ម មិនសម្តែង បានបំណងប្រាថ្នា របស់ប្រជាជនអេហ្ស៊ីបទាំងមូលទេ។ មុននោះ អង្គការភាតរៈឥស្លាម MB ក៏បានប្រកាសធ្វើពហិការការបោះប្រជាមតិនេះដែរ៕
Related
More




