អេស្ស៊ីបបន្តធ្លាក់ក្នុងវិបត្តិ
14/08/2013 11:43
នាថ្ងៃទី១៣សីហា អ្នកនាំពាក្យរបស់កម្លាំងភាតរៈឥស្លាម (MB) Gehad El-Haddad អះអាងថា អង្គការនេះត្រៀមខ្លួនជាស្រេចដំណើរការចរចា

អេស្ស៊ីបបន្តធ្លាក់ក្នុងវិបត្តិ (រូបថតៈ vov.vn) (VOVworld)-នាថ្ងៃទី១៣សីហា អ្នកនាំពាក្យរបស់កម្លាំងភាតរៈឥស្លាម (MB) Gehad El-Haddad អះអាងថា អង្គការនេះត្រៀមខ្លួនជាស្រេចដំណើរការចរចារសំដៅ ស្វែង រកដំណោះស្រាយសម្រាប់វិបត្តិនយោបាយនាសព្វថ្ងៃ ដោយ Al-Azhar ជាអង្គការ ឥស្លាមចម្បងនៅអេហ្ស៊ីបធ្វើជាអាជ្ញាកណ្តាល។ លោក Gehad El-Haddad លើក ច្បាស់ថា រាល់កិច្ចចរចារត្រូវផ្អែកលើមូលដ្ឋាន “ស្តាឡើងវិញនូវលក្ខណៈសមច្បាប់ របស់រដ្ឋធម្មនុញ្ញ” ប៉ុន្តែមិនត្រូវផ្អែកលើគោលគំនិត ដោះស្រាយវិបត្តិរបស់ Ahmed al- Tayep ជាសមាជីក១រូបនៃអង្គការ Al-Azhar ជាជនមានទស្សនៈគាំទ្រការ ធ្វើពលប្រហាផ្តួលរំលំអតីតប្រធានាធិបតី Mahamed Morsi។ លោក Gehad El- Haddad នាំចេញសេចក្តីប្រកាសខាងលើក្នុងស្ថានភាពមនុស្សគាំទ្រលោក Morsi រាប់ពាន់នាក់នៅបន្តបង្កការគៀបសង្កត់ទៅលើថ្នាក់ដឹកនាំបណ្តោះអាសន្នអេហ្សីប ដោយការដើរក្បួនទៅកាន់ទីភ្នាក់ងារក្រសួងមហាផ្ទៃនៅទីក្រុងកែដែរ៕
Related





