VOV WorldVOV World
អគ្គលេខា Nguyen Phu Trong ជួបប្រាស្រ័យជា​មួយអ្នកបោះឆ្នោតហាណូយ
04/05/2012 12:00
នាថ្ងៃទី 4 ឧសភា អគ្គលេខាបក្ស កម្មុយនីស្ត វៀតណាម លោក Nguyen Phu Trong រួមជាមួយ បណ្ដាសមាជិក​សភាមណ្ឌលបោះឆ្នោត​ទីមួយ ​ទីក្រុងហាណូយ ​បានជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem
អគ្គលេខា Nguyen Phu Trong ជួបប្រាស្រ័យជា​មួយអ្នកបោះឆ្នោតហាណូយ
អគ្គលេខាNguyen Phu Trongជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ៍ណ្ឌ Hoan Kiem (រូបថត៖ Internet) នាថ្ងៃទី 4 ឧសភា អគ្គលេខាបក្ស កម្មុយនីស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយ បណ្ដាសមាជិក​សភា មណ្ឌលបោះឆ្នោត​ទីមួយ ​ទីក្រុងហាណូយ ​បាន ជួបប្រាស្រ័យជាមួយ អ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ Hoan Kiem ។បញ្ហា ដែលអ្នកបោះឆ្នោតជាច្រើន ​យកចិត្តទុកដាក់​គឺការគ្រប់គ្រង សណ្ដាប់ធ្នាប់ទីក្រុង  ធានាសុវត្ថិភាព​ក្នុងការចរាចរ …ជាដើម។ អ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh និងខ័ណ្ឌ  Hoan Kiem វាយតំលៃ​ខ្ពស់​ចំពោះសេចក្ដីសម្រេចចិត្ត ​សន្និបាត មជ្ឈឹម លើកទី 4  អំពីបណ្ដាបញ្ហាចាំបាច់​ ក្នុងការកសាងបក្ស នាបច្ចុប្បន្ន និងសង្កត់ធ្ងន់ថា នេះគឺជា  សេចក្ដីសម្រេចចិត្តត្រឹមត្រូវ ឆ្លើយតបនឹងគោលបំណង របស់អ្នកបោះឆ្នោត​ជា ច្រើនកុះករ។ មតិជាច្រើនបានស្នើថា៖ ត្រូវការបន្តមានបណ្ដាគោលនយោបាយ  ធានាសុខុមាលភាពសង្គម ជួយឧបត្ថម្ភជនក្រីក្រ…ជាដើម។ ថ្លែងមតិនៅទីនេះ  អគ្គលេខាបក្ស Nguyen Phu Trong បានចែករំលែកថា៖ ប្រសិនបើមិនថែទាំយ៉ាង ល្អ គោលនយោបាយ សង្គម គឺយើងដើរមិនត្រូវតាមទឹសដៅ  សង្គមនិយមទេ។ មិនធានា ថែរទាំប្រការនេះ បានគឺមិនបំពេញភារកិច្ចចំពោះប្រជាជនឡើយ។ បង្កើនកំណើនសេដ្ឋកិច្ច ត្រូវដើរព្រមជា​មួយ វឌ្ឈនភាព និងសមភាពសង្គម ។ ក្នុងរយះពេលខាងមុខនេះ មជ្ឈឹមនឹង​ពិភាក្សារ អំពីបញ្ហានេះ និងអាច មាន សេចក្ដីសម្រេចចិត្ត ស្តីអំពីគោលនយោបាយសង្គម៕