អគ្គលេខាធិការ GCC ពិនិត្យមើលការបង្កើនទំនាក់ទំនងជាមួយចិន
26/12/2013 09:18
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ អគ្គលេខាធិការក្រុមប្រឹក្សា សហប្រតិបត្តិការតំបន់ឈូង សមុទ្រពែក្យ (GCC) លោក Adbdullatif al-Zayani បានសង្កត់ធ្ងន់ថា៖ ប្រទេស អារ៉ាប់ចំនួន ៦ ក្នុងប្លុកនេះមានគោលបំណេងបង្កើនទំនាក់ទំនងជាមួយចិន។

ប្រទេស អារ៉ាប់ចំនួន ៦ ក្នុងប្លុកនេះមានគោលបំណេងបង្កើនទំនាក់ទំនងជាមួយចិន។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូង សមុទ្រពែក្យ (GCC) លោក Adbdullatif al-Zayani បានសង្កត់ធ្ងន់ថា៖ ប្រទេស អារ៉ាប់ ចំនួន ៦ ក្នុងប្លុកនេះមានគោលបំណេងបង្កើនទំនាក់ទំនងជាមួយចិន។ ថ្លែងមតិ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីដ លោក al-Zayani បានសង្កត់ធ្ងន់ទៅលើគោលបំណង ជំរុញចំណង មិត្តភាពនិងទំនាក់ទំនងសហប្រតិបត្តិការជាមួយចិន។ រីឯខ្លួនវិញ លោក Wang Yi បានអះអាងថា៖ ប៉េកាំងមានគោលបំណងបើកទូលាយទំនាក់ទំនង សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំង ផ្តោតទៅលើកិច្ចសហប្រតិបត្តិការនិង ទំនាក់ទំនងយុទ្ធសាស្ត្រ រវាងចិននិង GCC។ ក្នុងរយៈពេលស្នាក់នៅអារ៉ាប់ប៊ីសាអ៊ូឌីដ លោក Wang Yi នឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសនេះគឺព្រះវង្សានុ វង្ស Saudi al-Faisal អំពីទំនាក់ទំនងដៃគូរយុទ្ធសាស្ត្ររវាងប៉េកាំងនិង Riyadh ៕
Related
More




