អគ្គលេខាធិការអាស៊ានទៅបំពេញទស្សនៈកិច្ចនៅជប៉ុន
06/11/2013 08:33
(VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនៈកិច្ចនៅជប៉ុន នាថ្ងៃទី៥ វិច្ឆិការ អគ្គលេខាធិការអាស៊ាន លោក Lê Lương Minh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។

អគ្គលេខាធិការអាស៊ាន លោក Lê Lương Minh និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnamplus) (VOVworld)-ក្នុងក្របខ័ណ្ឌដំណើរទស្សនៈកិច្ចនៅជប៉ុន នាថ្ងៃទី៥ វិច្ឆិការ អគ្គលេខា ធិការអាស៊ាន លោក Lê Lương Minh បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។នៅទីនេះភាគីទាំង២បានអះអាងថា ជប៉ុននិងអាស៊ាន នឹង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសន្និសីទជាន់ខ្ពស់មួយប្រកបដដោយ ជោគជ័យ សំដៅរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតអាស៊ាន- ជប៉ុន។អគ្គលេខាធិការលោក Lê Lương Minh បានថ្លែងអំណរគុណចំពោះជប៉ុន ដោយបណ្ដាការរួមវិភាគទានរបស់ជប៉ុនសំរាប់សន្តិសុខនៅក្នុងដំបន់ ដោយ អះអាងថា ជប៉ុនគឺជាដៃគូរបស់អាស៊ានក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ នាថ្ងៃដដែល អគ្គលេខាធិការ Lê Lương Minh បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការ បរទេសជប៉ុន លោក Fumio Kishida។ រដ្ឋមន្ត្រី Kishidaសង្ឃឹមថា ក្នុងតួនាទីជាអគ្គ លេខាធិការអាស៊ានលោក Lê Lương Minh នឹងរួមចំណែកជំរុញជាងទៀតទំនាក់ ទំនងរវាងជប៉ុន-អាស៊ាន៕
Related







