អគ្គលេខាធិការអ.ស.ប Ban Ki-moon អញ្ជើញបំពេញទស្សនកិច្ចប៉ាគីស្ថាន
14/08/2013 09:25
អគ្គលេខាធិការ អ.ស.ប Ban Ki-moon បាន អញ្ជើញទៅកាន់ប៉ាគីស្ថាន ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ

អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon (VOVworld)-នាថ្ងៃទី១៣សីហា អគ្គលេខាធិការ អ.ស.ប Ban Ki-moon បានអញ្ជើញ ទៅកាន់ប៉ាគីស្ថាន ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ សំដៅពិភាគ្សា ជាមួយមន្តី្រជាន់ខ្ពស់របស់ប្រទេសជាម្ចាស់ផ្ទះ អំពីរាល់បញ្ហាក្នុងតំបន់និងអន្តរជាតិ សំខាន់ៗដូចជា គ្រប់គ្រង់គ្រោះមហន្តរាយ អប់រំ សន្តិភាព ពិសេសភាពតានតឹងរវាងប៉ាគីស្ថាននិឥណ្ឌានាពេលថ្មីៗនេះ។ បន្ទាប់ពីពេលមកដល់រដ្ឋធានី Islamabad លោក Ban Ki-moon បានអញ្ជើញចូលរួមពិធីបើកសម្ភោធមជ្ឈមណ្ឌល សន្តិភាព ស្ថិរភាពអន្តរជាតិនៅ មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាតិ។ តាមគំរោង ក្នុងក្រប់ខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការ Ban Ki-moon នឹងមានជំនួប ជាមួយប្រធានាធិបតីប៉ាគីស្ថាន Asif Zardari នាយករដ្ឋមន្រ្តី Nawaz Sharif និង មជ្ឈដ្ឋាននាយទាហានកងទ័ពផងដែរ៕
Related







