VOV WorldVOV World
អគ្គលេខាធិការអ.ស.បព្រមានអំពីការថយចុះក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា
16/09/2016 09:14
(VOVworld) - នាថ្ងៃទី១៥ កញ្ញា អគ្គលេខាធិការ អ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យសហ គមន៍អន្តរជាតិបង្កើនការខំប្រឹងប្រែងដើម្បីលើកទឹក ចិត្តជនអ៊ីស្រាអ៊ែលនិងជនប៉ាឡេស្ទីនអនុវត្តន៍វិធាន ការចាំបាច់ដើម្បីដោះស្រាយជំលោះដែលកើតឡើងកាន់តែធ្ងន់ធ្ងរ។
អគ្គលេខាធិការអ.ស.បព្រមានអំពីការថយចុះក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា
អគ្គលេខាធិការអ.ស.បលោក Ban Ki-moon ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងញូវយ៉ក នាថ្ងៃទី១៤ កញ្ញា (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី១៥ កញ្ញា អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានអំពាវនាវឲ្យសហគមន៍អន្តរជាតិបង្កើនការខំប្រឹងប្រែងដើម្បីលើកទឹកចិត្តជន អ៊ីស្រាអ៊ែលនិងជនប៉ាឡេស្ទីនអនុវត្តន៍វិធានការចាំបាច់ដើម្បីដោះស្រាយជំលោះ ដែលកើតឡើងកាន់តែធ្ងន់ធ្ងរ។លោក Ban Ki-moon ឲ្យដឹងថា ដោយមិនអើពើដល់ ការព្រមានរបស់សហគមន៍អន្តរជាតិនោះ ថ្នាក់ដឹកនាំអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន នៅមិនអនុវត្តន៍សកម្មភាពចាំបាច់ដើម្បីកសាងសន្តិភាពនោះឡើយ។នាថ្ងៃទី១៤ កញ្ញា សេនាជននៅតំបន់ Gaza បានបាញ់រ៉ុក្កែតទៅលើអ៊ីស្រាអ៊ែល ហើយតបតវិញ អ៊ីស្រាអ៊ែលបានបាញ់កាំជ្រួចចំនួន៤គ្រាប់ទៅកាន់គោលដៅ នានានៅតំបន់ Gaza។ ស្ដីអំពីការបោះឆ្នោតថ្នាក់តំបន់ជាលើកដំបូងក្នុងអំឡុង១០ ឆ្នាំកន្លងទៅ ដែលគ្រោង នឹងបានរៀបចំឡើងនៅទាំងតំបន់ត្រើយខាងលិចនិង តំបន់ Gaza លោក Ban Ki- moon សង្កត់ធ្ងន់ថា ប្រសិនបើការបោះឆ្នោតនេះត្រូវ បានអនុវត្តន៍តាមបទដ្ឋានអន្តរ ជាតិនោះ គឺវាអាចជាការផ្លាស់ប្ដូរថ្មីសំខាន់មួយ ចំពោះខឿនប្រជាធិបតេយ្យរបស់ ប៉ាឡេស្ទីននិងជាជំហានដំបូងដើម្បីជំរុញ ចំណងសាមគ្គីភាពជាតិ។ស្ដីអំពីស្ថាន ភាពនៅតំបន់ខ្ពង់រាប Golan លោក Ban Ki- moon អំពាវនាវឲ្យអ៊ីស្រាអ៊ែលនិងស៊ីរី គោរពកិច្ចព្រមព្រៀងបញ្ចប់សកម្មភាពប្រដាប់អាវុធ៕