អគ្គលេខាធិការអ.ស.បអំពាវនាវដំណោះស្រាយនយោបាយមួយសម្រាប់បញ្ចប់វិបត្តិនៅប្រទេសយេម៉ែន
26/04/2017 08:55
(VOVworld)-ជួយជ្រោមជ្រែងសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក Antonio Guterres នោះ ប្រទេសនានានិងអង្គការអន្តរជាតិមួយ ចំនួនបានសន្យា ជួយឧបត្ថម្ភសកម្មភាពជួយសង្គ្រោះ

(VOVworld)-ជួយជ្រោមជ្រែងសេចក្តីអំពាវនាវរបស់អគ្គលេខាធិការអង្គការសហ ប្រជាជាតិលោក Antonio Guterres នោះ ប្រទេសនានានិងអង្គការអន្តរជាតិមួយ ចំនួនបានសន្យា ជួយឧបត្ថម្ភសកម្មភាពជួយសង្គ្រោះមនុស្សធម៌នៅយេម៉ែន។ ថ្លែង មតិនៅក្នុងសន្និសីទជាន់ខ្ពស់នាថ្ងៃទី២៥មេសា ស្តីពីការដោះស្រាយវិបត្តិនៅ យេម៉ែន លោក Guterres បានជម្រុញឲ្យសហគមន៍អន្តរជាតិផ្តល់ជំនួយជាប្រាក់ ចំនួន ២,១ពាន់លានដុល្លារអាមេរិកចាប់ពីឥឡូវរហូតដល់ចុងឆ្នាំ២០១៧សម្រាប់ ជួយឧបត្ថម្ភប្រជាជននៅប្រទេសនេះ។ ប៉ុន្តែលោករូបនេះក៏បានសង្កត់ធ្ងន់ថា ដំណោះ ស្រាយមនុស្សធម៌សម្រាប់ប្រជាជនយេម៉ែនត្រឹមតែជាវិធីសាស្ត្របណ្តោះ អាសន្ន តែប៉ុណ្ណោះ។ ដើម្បីដោះស្រាយដល់ឬសគល់វិបត្តិមនុស្សធម៌នៅយេម៉ែន ត្រូវមាន ការខិតខំប្រឹងប្រែងនយោបាយរបស់ភាគីទាំងអស់។តាមនោះ លោកបាន លើកច្បាស់ថា ភាគីនានាគប្បីទទួលបានបទឈប់បាញ់ ដើម្បីជម្រុញវឌ្ឍនភាពនយោ បាយនិងបង្រួបបង្រួមជាតិ៕
Related





