VOV WorldVOV World
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Kon Tum
14/04/2017 11:29
(VOVworld)-ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum នាថ្ងៃទី១៤មេសា អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា
អគ្គ លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum (រូបថតៈ TTXVN) (VOVworld)-ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Kon Tum នាថ្ងៃទី១៤មេសា អគ្គ  លេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong មានបំណងថា ខេត្ត Kon  Tum នឹងបន្តផ្លាស់ប្តូរថ្មីនូវការត្រិះរិះនិងវិធីសាស្ត្រដឹកនាំ ជាពិសេសប្រមូលផ្តុំការ  ចូលរួមរបស់ប្រព័ន្ធនយោបាយនិងប្រជាជនទាំងមូល សំដៅនាំខេត្ត Kon Tum អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។         លោក Nguyen  Phu Trong ក៏បានអញ្ជើញផ្តល់យោបល់នូវទិសដៅអភិវឌ្ឍន៍  សេដ្ឋកិច្ចចក្រទ្វារព្រំដែនដែលជាទិសដៅត្រឹមត្រូរបស់ខេត្ត Kon Tum ដើម្បីពង្រីក តួនាទីជាច្រកទ្វារពាណិជ្ជកម្មរវាងវៀតណាមជាមួយឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា ទៀតផង។ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកឲ្យខេត្ត Kon Tum គប្បីធ្វើអាជីវកម្ម និង ពង្រីកឲ្យអស់ប្រៀបខ្លាំងលើវិស័យព្រៃឈើនិងការពារបរិស្ថានជីវៈចម្រុះ។ ទន្ទឹម  ជាមួយគ្នានោះ  Kon Tum ក៏ត្រូវរក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សង្គម  បំពេញល្អការងារកិច្ចការបរទេស រក្សាបរិយាកាសស្ថិរភាពសម្រាប់ការអភិវឌ្ឍន៍ ផងដែរ៕