VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong៖ក្រសួងនគរបាលវៀតណាមនិងចិនគប្បី បង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ
17/04/2015 08:21
(VOVworld) - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះ សារសំខាន់នៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរ បាលនៃប្រទេសទាំង២ ដើម្បីសន្តិសុខជាតិ សណ្ដាប់ ធ្នាប់ សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ និង សន្តិភាព ស្ថិភាព នៅក្នុងតំបន់និងលើពិភពលោក។
អគ្គលេខាបក្ស Nguyen Phu Trong៖ក្រសួងនគរបាលវៀតណាមនិងចិនគប្បី បង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ
(VOVworld) - នៅជំនួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលចិន ដឹកនាំដោយលោករដ្ឋមន្រ្តី Guo Shengkun នារសៀលថ្ងៃទី១៦ មេសា នៅរដ្ឋធានី ហាណូយ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានវាយ តំលៃខ្ពស់ចំពោះសារសំខាន់នៃកិច្ចសហប្រតិបតិ្តការរវាងក្រសួងនគរបាលនៃប្រ ទេសទាំង២ ដើម្បីសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៃប្រទេសនិមួយៗ និងសន្តិភាព ស្ថិភាព នៅក្នុងតំបន់និងលើពិភពលោក។លោក Nguyen Phu Trong បាន សង្កត់ធ្ងន់ថា នាពេលខាងមុខ ភាគីទាំង២គប្បីបង្កើនថែមទៀតសកម្មភាព ផ្លាស់ប្ដូរ គណៈប្រិភូគ្រប់ជាន់ថ្នាក់ ចែករំលែកព័ត៌មាន បទពិសោធន៍ បន្តសហប្រតិ បតិ្តការយ៉ាង ទូលំទូលាយក្នុងវិស័យបង្ការប្រឆាំងបទល្មើស ក៏ដូចជាវិស័យបណ្ដុះ បណ្ដាល លើក កំពស់សមត្ថភាពសំរាប់កម្មាភិបាលអនុវត្តច្បាប់ផងដែរ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong (ខាងស្ដាំ)និងរដ្ឋមន្រ្តីក្រសួងនគរបាលចិនលោក Guo Shengkun (រូបថត៖TTXVN) លោករដ្ឋមន្រ្តី Guo Shengkun បានអះអាងថា រាល់ការយល់ដឹងរួមរវាងលោកអគ្គ លេខាបក្ស Nguyen Phu Trong និងលោកអគ្គលេខាបក្សនិងប្រធានរដ្ឋ Xi Jinping ក្នុង ដំណើរទស្សនកិច្ចកន្លងទៅ នឹងជាការកំណត់ទិសដៅធំដើម្បីក្រសួងនគរបាលនៃ ប្រទេសទាំង២ លាតត្រដាងអនុវត្តកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ រួមចំណែក រក្សារឹងមាំស្ថិរភាពនយោបាយ សង្គម ក៏ដូចជាបុព្វហេតុកសាងសង្គមនិយមនៃ ប្រទេសនិមួយៗ៕