អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong៖ កសាងកងទ័ពមានរបៀបរៀងរយ ចំណាន និងទំនើបជាបណ្ដើរៗ
28/09/2020 11:31
(VOVWORLD) - ដើម្បីការពារមាតុភូមិយ៉ាងរឹងមាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះ គឺចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវដោយម្ចាស់ការ ហើយធ្វើជាសេនាធិការជូនបក្ស និងរដ្ឋនូវ គោលការណ៍អំពីយោធា និងកិច្ចការពារជាតិ។

មហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១ ដោយប្រធានបទ “កសាងបក្សភាគយោធាស្អាតស្អំ ខ្លាំងមាំមួន និងឆ្នើម; កសាងកងទ័ពប្រជាជនបដិវត្ត ដែលមានរបៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ; ដោយខិតខំប្រឹងប្រែង ដល់ឆ្នាំ ២០៣០៖ កសាងកងទ័ពទំនើប ធ្វើជាស្នូលក្នុងការកសាងខឿនការពារជាតិប្រជាជនទាំងមូល ការពាររឹងមាំមាតុភូមិវៀតណាម សង្គមនិយម រួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ” ដែល មហាសន្និបាតតំណាងបក្សភាគយោធាលើកទី ១១ អាណត្តិ ២០២០ - ២០២៥ បានបើកនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ។ អញ្ជើញថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអះអាងថា៖ដើម្បីការពារមាតុភូមិយ៉ាងរឹងមាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះ គឺចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវដោយម្ចាស់ការ ហើយធ្វើជាសេនាធិការជូនបក្ស និងរដ្ឋនូវ គោលការណ៍អំពីយោធា និងកិច្ចការពារជាតិ។ លោកបានអះអាងថា៖ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong “យើងចាំបាច់ត្រូវអនុវត្តន៍ដំណោះស្រាយកសាងកងទ័ព ដែលមាន របៀបរៀបរយ ចំណាន និងទំនើបជាបណ្ដើរៗ; អង្គទ័ពទាំងមូលឆ្ពោះទៅរកភាពទំនើប; បង្កើតបុព្វហេតុយ៉ាងរឹងមាំ ដើម្បីខិតខំប្រឹងប្រែងកសាងកងទ័ពទំនើបដល់ឆ្នាំ ២០៣០។ ធ្វើការផ្លាស់ប្ដូរជាប្រចាំលើកកម្ពស់គុណភាពក្នុងការហ្វឹកហ្វឺន អប់រំនិងបណ្ដុះបណ្ដាល; ជំរុញការសិក្សាស្រាវជ្រាវ អភិវឌ្ឍន៍និង ប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងសកម្មភាពរបស់កងទ័ព។ ទន្ទឹមនឹងនេះ អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឲ្យកាន់តែល្អប្រសើរជាងមុនផងដែរ”៕
Related





