ក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យរដ្ឋសភាថៃបន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព រួមទាំងកម្មវិធីសកម្មភាពដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំណាក់កាល ២០២៦-២០៣១ ដែលទើបបានចុះហត្ថលេខាក្នុងការចរចាជាមួយលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការសំខាន់ៗជាច្រើនក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ការអប់រំ និងការផ្លាស់ប្ដូរ រវាងប្រជាជន និងប្រជាជន។ល។.
ប្រធានរដ្ឋសភាថៃបានយល់ព្រមសម្របសម្រួលជាមួយរដ្ឋសភាវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ អនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២៣; ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នឯកទេស ក្រុមសមាជិកសភាមិត្តភាព សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង។
ភាគីទាំងពីរបានបញ្ជាក់ពីការសន្យាសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅក្នុងយន្តការអន្តរសភាក្នុងតំបន់ និងអន្តរជាតិ ដែលរួមចំណែកដល់ការពង្រឹងសាមគ្គីភាពអាស៊ាន និងរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់៕





