ភាគីទាំងពីរបន្តរក្សាយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិកម្រិតអនុរដ្ឋមន្ត្រី កិច្ចប្រជុំពិគ្រោះយោបល់មន្ត្រីសេនាធិកានៃប្រភេទទ័ពទាំងបី (ទ័ពជើងទឹក ទ័ពជើងគោក និងទ័ពជើងអាកាស); កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ការផ្ទេរបច្ចេកវិទ្យា និងការដោះស្រាយផលវិបាក់នៃសង្គ្រាម។ល។
នាពេលខាងមុខ ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង បានស្នើឱ្យឯកអគ្គរដ្ឋទូត Ito Naoki បន្តយកចិត្តទុកដាក់ ដឹកនាំ និងអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-ជប៉ុន ដោយផ្តោតលើវិស័យដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យវេជ្ជសាស្ត្រយោធា សន្តិសុខតាមអ៊ីនធឺណិត ការរក្សាសន្តិភាពរបស់អ.ស.ប ការដោះស្រាយផលវិបាក់នៃសង្គ្រាម និងការគាំទ្រគ្នាទៅវិញទៅមកក្នុងយន្តការ និងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃសន្និសីទ ADMM+។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Ito Naoki បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលការអនុវត្តខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀងគ្នា បន្តលទ្ធផលវិជ្ជមាននៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុននាពេលថ្មីៗនេះ ជាពិសេសក្នុងវិស័យការពារជាតិ ដែលរួមចំណែកដល់ការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោករវាងប្រទេសទាំងពីរ៕




