VOV WorldVOV World
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
04/11/2015 10:53
(VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយ​នីស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់ ​ក្រសួងការបរទេសឡាវ ដឹកនាំដោយលោក Thoonglun Sisulith ឧបនាយករដ្ឋ​មន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
អគ្គលេខាបក្សកម្មុយនីស្តវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (VOV)_នារសៀលថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយ​នីស្ត វៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបសន្ទនា ជាមួយគណៈ ប្រតិភូជាន់ខ្ពស់ ​ក្រសួងការបរទេសឡាវ ដឹកនាំដោយលោក Thoonglun Sisulith  ឧបនាយករដ្ឋ​មន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ ដែលកំពុងបំពេញទស្សនកិច្ច នៅវៀតណាម។ នៅទីនេះ លោក Thoonglun Sisulith បានជូនដំណឹងចំពោះអគ្គ លេខាបក្ស​ លោក Nguyen Phu Trong នូវ លទ្ធផលមហាសន្និបាតបក្ស​គ្រប់ជាន់ ថ្នាក់​ ហើយឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស លើកទី១០ របស់បក្សប្រជា ជនបដិវត្តន៍ឡាវ ការងារកិច្ចការបរទេស របស់ឡាវ ការងារត្រៀមរៀបចំចូលរួម​ សហគមន៍អាស៊ាននាចុងឆ្នាំ ២០១៥ និងការទទួលដំណែងជាប្រធានអាស៊ាន ​នា ឆ្នាំ ២០១៥។ លោក Thoonglun Sisulith បានអះអាងថា៖ឡាវនឹងរួម​សហការ​យ៉ាង ស្អិតរមួតជាមួយវៀតណាម អនុវត្តល្អរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងថ្នាក់ដឹកនាំ បក្សទាំងពីរ រដ្ឋទាំងពីរ ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់​ប្រជាជន ឡាវនិងវៀតណាម។           រីឯ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា៖វៀតណាម​នឹង ​រួមជាមួយឡាវ ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ អោយ  កាន់តែអភិវឌ្ឍន៍ ស៊ីជំរៅ ជាក់ស្ដែងនិងmanប្រសិទ្ធិភាពលើគ្រប់​វិស័យ រួមចំណែ រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ៕

More