អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉េឡេស៊ី
06/09/2013 12:00
(VOVworld) – នាថ្ងៃទី ៦ កញ្ញា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉ាឡេស៊ី លោក Apdul Halim Muadzam Shah ដែលកំពុងយាងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉េឡេស៊ី (Image: nguyenphutrong.org) (VOVworld) – នាថ្ងៃទី ៦ កញ្ញា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយព្រះមហាក្សត្រម៉ាឡេស៊ី លោក Apdul Halim Muadzam Shah ដែលកំពុងយាងព្រះរាជដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ក្នុងជំនួប អគ្គលេខា Nguyen Phu Trong បានសម្តែងនូវការពេញ ចិត្តចំពោះការអភិវឌ្ឍន៍ ទំនាក់ទំនងរវាងប្រទេសទាំង ២ ក្នុងរយៈពេលកន្លងមក ហើយជឿជាក់ថា៖ ដំណើរ ទស្សនកិច្ចលើកនេះរបស់ព្រះមហាក្សត្រម៉ាឡេស៊ីនឹងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនង ទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត។ អគ្គលេខា Nguyen Phu Trong បានអះអាងទៀតថា៖ គោលនយោបាយមុនក៏ដូចជាក្រោយ របស់វៀតណាមគឺយកចិត្តទុកដាក់ បង្កើន និងបើកទូលាយទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ បណ្ដាប្រទេសក្នុងតំបន់ ក្នុងនោះមានម៉ាឡេស៊ីផង ក្នុងក្របខ័ណ្ឌអាស៊ាននិងនៅ បណ្ដាវេទិការសហប្រតិបត្តិការពហុភាគីដើម្បីផលប្រយោធន៍របស់ប្រជាជននៃ ប្រទេសទាំង ២ សន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើសកលលោក៕
Related





