VOV WorldVOV World
អគ្គលេខាបក្សលោកNguyenPhuTrongអញ្ជើញទៅទស្សនៈនៅទីក្រុងMumbai
22/11/2013 08:54
(VOVworld)-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារ ណៈរដ្ឋឥណ្ឌា នាយប់ថ្ងៃទី២១ វិច្ឆិកា អគ្គលេខាគណៈ កម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅទស្សនៈនៅMumbai មជ្ឈមណ្ឌល ហិរញ្ញវត្ថុនិងជាទីក្រុងធំបំផុតរបស់ឥណ្ឌា។
អគ្គលេខាបក្សលោកNguyenPhuTrongអញ្ជើញទៅទស្សនៈនៅទីក្រុងMumbai
អគ្គលេខាបក្សលោក Nguyen Phu Trong ថ្លែងមតិនៅវេទិការអង្គការអាជីវកម្ម Mumbai (VOVworld)-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋឥណ្ឌា នាយប់ថ្ងៃទី២១  វិច្ឆិកា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅទស្សនៈនៅMumbai មជ្ឈមណ្ឌលហិរញ្ញវត្ថុនិងជាទីក្រុងធំបំផុតរបស់ឥណ្ឌា។នៅទីនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong​ បានចូលរួមវេទិការអង្គការអាជីវកម្មMumbai និងជួបសន្ទនា ជាមួយទេសាភិបាលរដ្ឋ​ Maharashtra។ មុននោះ​នារសៀលថ្ងៃទី២១ វិច្ឆិកា នៅរដ្ឋធានីNew Deli អគ្គលេខាបក្សលោក​ Nguyen Phu​ Trong បានជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សកុម្មុយនិស្តឥណ្ឌា(CPI) អគ្គ លេខាគណៈបក្សកុម្មុយនិស្តMarxist(CPI(M))និងអនុប្រធានគណៈបក្សប្រជាជន ឥណ្ឌា​(BJP)។នៅជំនួបសន្ទនាទាំងនេះបណ្ដាថ្នាក់ដឹកនាំនៃគណៈបក្សឥណ្ឌានានា សុទ្ធតែវាយតំលៃខ្ពស់សមិទ្ធិដ៏ធំធេងទាំងឡាយក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនៅវៀតណាម​ ហើយឯកភាពជាគោលការណ៍ជំរុញ បើកទូលាយនិងធ្វើអោយស៊ីជំរៅជាងទៀត ទំនាក់ទំនងវៀតណាម-ឥណ្ឌា។ថ្នាក់ដឹកនាំរបស់គណៈបក្សឥណ្ឌានានាបានចាត់ទុក ថា វៀតណាមនិងឥណ្ឌាត្រូវបន្តបង្កើនបណ្ដាសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូ ព័ត៏មាន បទពិសោធន៍ដ៏ជាក់ស្ដែង​និងសហការស្អិតរមួតលើបណ្ដាវេទិការគណៈបក្សកុម្មុនិស្ត និងកម្មករអន្តរជាតិ៕