អគ្គមគ្គុទេសក៍គុយបា លោក Fidel Castro ចោទប្រកាន់ឧបាយកលមួយដែលធ្វើមហន្តរាយចំពោះបដិវត្តនៃប្រទេសនេះ
29/07/2013 08:37
(VOVworld) – នាពេលថ្មីៗនេះ អគ្គមគ្គុទេសក៍គុយបា លោក Fidel Castro បានចាត់ ទុកថា៖ កំពុងតែមានឧបាយកលមួយដែលធ្វើមហន្តរាយចំពោះបដិវត្ត គុយបាក្នុង រឿងហេតុ Panama ចាប់នាវាដឹកអាវុធរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េក្នុងរយៈពេល ២ សប្តាហ៍មុន។
អគ្គមគ្គុទេសក៍គុយបា លោក Fidel Castro (Image: Vietnamplus) (VOVworld) – នាពេលថ្មីៗនេះ អគ្គមគ្គុទេសក៍គុយបា លោក Fidel Castro បានចាត់ទុកថា៖ កំពុងតែមានឧបាយកលមួយដែលធ្វើមហន្តរាយចំពោះបដិវត្ត គុយបាក្នុងរឿងហេតុ Panama ចាប់នាវាដឹកអាវុធរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ក្នុងរយៈពេល ២ សប្តាហ៍មុន។ ក្នុងសំបុត្រផ្ញើរដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសដែលចូលរួមពិធីរំលឹកខួប អនុស្សារវរីយ៍លើកទី ៦០ ទិវា កូដ្ឋកម្មប្រដាប់អាវុធ អគ្គមគ្គុទេសក៍ Fidel បានសង្កត់ធ្ងន់ថា៖ មហាអំណាច ឬ ប្រទេសតូចៗ សុទ្ធតែមិនអនុញ្ញាត្តប្រើប្រាស់បណ្ដាប្រភេទអាវុធប្រល័យ មនុស្សលោកទេ។ តាមលោក Fidel ថា៖ ទោះបីជា គុយបាបានបដិសេធចុះហត្ថលេខា លើការព្រមព្រៀងអំពីបទហាមឃាត់អាវុធនុយក្លេអ៊ែរ ប៉ុន្តែ ប្រការនេះមិនមែនមានន័យ ថា៖ Havana ខំប្រឹងប្រែងផលិតប្រភេទអាវុធពោលខាងលើទេ៕
Related





