VOV WorldVOV World
អគ្គនាយិការក្រុមហ៊ុនទឹកដោះគោVinamilkត្រូវបានលើកដំកើងនៅអាស៊ី
14/05/2012 08:37
(VOV)-លោកស្រី Mai Kieu Lien ប្រធានក្រុមប្រឹក្សាភិ បាល និងជាអគ្គនាយិការ ក្រុមហ៊ុនភាគហ៊ុនទឹកដោះ គោវៀតណាម (Vinamilk)ទើបនឹងបានបញ្ចូលក្នុងបញ្ជី ឈ្មោះនៃបណ្តានាយកក្រុមហ៊ុនល្អបំផុតនៅអាស៊ី
អគ្គនាយិការក្រុមហ៊ុនទឹកដោះគោVinamilkត្រូវបានលើកដំកើងនៅអាស៊ី
អគ្គនាយិការក្រុមហ៊ុនទឹកដោះគោ លោកស្រី Mai Kieu Lien (រូបថតៈ Internet) (VOV)-លោកស្រី Mai Kieu Lien ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយិការ ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk)ទើបនឹងបានបញ្ចូលក្នុងបញ្ជី ឈ្មោះនៃបណ្តានាយកក្រុមហ៊ុនល្អបំផុតនៅអាស៊ីដែលជ្រើសរើសដោយទស្សនា វដីគ្រប់គ្រងអង្គភាពអាជីវកម្មអាស៊ី។ លោកស្រី Mai Kieu Lien ជាតំណាងវៀត ណាម តែ១គត់មានឈ្មោះក្នុងបញ្ជីឈ្មោះនេះ។ រួមជាមួយ តំណាងវៀតណាម បណ្តាថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម មានឈ្មោះក្នុងបញ្ជី ឈ្មោះលើកដំកើងលើក នេះ មកពីចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង។ល។ ត្រូវបានវាយតម្លៃថា បាន នាំអង្គភាពអាជីវកម្មរបស់ខ្លួនរួចផុតពីភាពលំបាក ក្នុងស្ថានភាពសេដ្ឋកិច្ចសកល កំពុងប្រឈមមុខនិងការសាកល្បងជាច្រើន។ ពិធីប្រគល់រង្វាន់នេះ នឹងបានរៀប ចំនៅហុងកុង(ចិន)នាថ្ងៃទី ២០ មិថុនាខាង មុខ៕