អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទៅបំពេញទស្សនកិច្ចនៅថៃ
12/08/2013 07:01
(VOVworld) – នាថ្ងៃទី ១១ សីហា នៅរាជធានី បាងកក អគ្គមេបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ៍ឯក Thasanak Patimaprakorn បានជួបជាមួយអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម ឧត្តសេនីយ៍ឯក Do Ba Ty ដែលកំពុងមានដំណើរទស្សនកិច្ច ក្នុងរយៈពេល ២ ថ្ងៃនៅថៃ។

អគ្គសេនា ធិការកងទ័ពប្រជាជនវៀតណាម ឧត្តសេនីយ៍ឯក Do Ba Ty (Image: qdnd.vn) (VOVworld) – នាថ្ងៃទី ១១ សីហា នៅរាជធានី បាងកក អគ្គមេបញ្ជាការកងទ័ពថៃ ឧត្តមសេនីយ៍ឯក Thasanak Patimaprakorn បានជួបជាមួយអគ្គសេនាធិការកងទ័ព ប្រជាជនវៀតណាម ឧត្តសេនីយ៍ឯក Do Ba Ty ដែលកំពុងមានដំណើរទស្សនកិច្ច ក្នុងរយៈពេល ២ ថ្ងៃនៅថៃ។ ក្នុងជំនួប ភាគីប្រទេសម្ចាស់ផ្ទះបានវាយតំលៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចនៅថៃរបស់គណៈប្រតិភូ វៀតណាម។ ដំណើរទស្សន កិច្ចនេះនឹងបង្កើនទំនាក់ទំនងលើវិស័យការពារប្រទេសរវាងប្រទេសទាំង ២ ឲ្យ ខ្លាំងក្លាថែមទៀត។ ក្នុងក្របខ័ណ្ឌដំណើរ ទស្សនកិច្ចលើកនេះ ឧត្តសេនីយ៍ឯក Do Ba Ty ក៏បានជួបជាមួយអគ្គមេបញ្ជាការកងទ័ពនៃប្រទេសជាសមាជិកអាស៊ាន មួយចំនួនសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមកនិងទំនាក់ទំនងរវាងកងទ័ព នៃប្រទេសនានាក្នុងតំបន់ ឆ្ពោះទៅការកសាង សហគមន៍អាស៊ាននាឆ្នាំ ២០១៥៕
Related






