VOV WorldVOV World
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង
04/11/2015 09:21
(VOVworld) - នាយឧត្តមសេនីយ៍ Do Ba Ty បានស្នើរ ឲ្យភាគីទាំងពីរយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហ ប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាពលើវិស័យសន្តិ សុខសមុទ្រ បណ្ដុះបណ្ដាល សន្តិសុខបណ្ដាញអ៊ីន ធឺណែតនិងបច្ចេកវិទ្យាព័ត៌មាន។
អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមទទួលជួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង
ទិដ្ឋភាពនៃជំនួបសន្ទនានេះ (រូបថត៖qdnd.vn) (VOVworld) - នាព្រឹកថ្ងៃទី៤ វិច្ចិកា នៅជំនួបសន្ទនាជាមួយមេបញ្ជាការរងការពារជាតិ ចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង នាយឧត្តមសេនីយ៍កងទ័ពជើងអាកាស Stuart Peach ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម​ អគ្គ សេនាធិការកងទ័ពប្រជាជនវៀតណាម នាយឧត្តមសេនីយ៍ Do Ba Ty បានស្នើរឲ្យ ភាគីទាំងពីរយកចិត្តទុកដាក់ដល់ការជំរុញកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិ ភាពលើវិស័យសន្តិសុខសមុទ្រ បណ្ដុះបណ្ដាល សន្តិសុខបណ្ដាញអ៊ីនធឺណែតនិង បច្ចេកវិទ្យាព័ត៌មាន។ក្រៅពីនោះ ភាគីទាំងពីរគប្បីបន្តសហប្រតិ បតិ្តការលើវិស័យ មនុស្សធម៌នានាដូចជា ស្វែងរកជួយសង្គ្រោះ ពេទ្យទ័ព ជំនះ ពុះពារលើផលវិបាក ដោយគ្រាប់បែកម៉ីននៅសេសសល់ក្រោយពីសង្គ្រាមនៅវៀតណាម រួមចំណែកក្នុង សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាពរួម។នាពេលខាងមុខនេះ ភាគីទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពនូវអនុស្សរណៈយោគយល់ស្ដីពី កិច្ចសហប្រតិបតិ្តការការពារជាតិទ្វេភាគីដែលក្រសួង ការពារជាតិនិងកងទ័ពនៃ ប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែវិច្ចិកា ឆ្នាំ ២០១១​ ព្រមទាំងបង្កើនការ ផ្លាស់ប្ដូរ ឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបតិ្តការផ្សេងៗទៀត ឲ្យបានសមស្របនឹងក្របខ័ណ្ឌទំនាក់ទំនងដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ផងដែរ៕

More