VOV WorldVOV World
អ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅស៊ីរី
28/04/2014 07:07
(VOVworld) – នាថ្ងៃទី ២៧ មេសា អ្នកនាំពាក្យក្រសួង មហាផ្ទៃអ៊ីរ៉ាក់ ឧត្តមសេនីយ៍ Saad Maan បានឲ្យដឹងថា៖ បណ្ដាយន្តហោះឧទ្ធម្ភាគចក្រចំបាំងរបស់ប្រទេសនេះ បាន វាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាម សាសនាឥស្លាមនៅតំបន់ភាគខាងកើតស៊ីរី នាថ្ងៃទី ២៧ មេសា ក្នុងពេលដែល ពួកគេកំពុងជ្រៀតចូលតំបន់ ព្រំដែនរបស់ អ៊ីរ៉ាក់។
អ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅស៊ីរី
ក្រុមសង្គ្រាមសាសនារបស់អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និងចុង បូរព៌ារ (ISIL) (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៧ មេសា អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ ឧត្តមសេនីយ៍ Saad Maan បានឲ្យដឹងថា៖ បណ្ដាយន្តហោះឧទ្ធម្ភាគចក្រចំបាំងរបស់ប្រទេសនេះ បាន វាយប្រហារទៅលើក្រុមរថយន្តនៃកំលាំងសង្គ្រាមសាសនាឥស្លាមនៅតំបន់ ភាគខាងកើតស៊ីរី នាថ្ងៃទី ២៧ មេសា ក្នុងពេលដែល ពួកគេកំពុងជ្រៀតចូលតំបន់ ព្រំដែនរបស់អ៊ីរ៉ាក់។ ភាគីអ៊ីរ៉ាក់បានកំទេចមុខសញ្ញាចំនួន ៨ នាក់របស់ស៊ីរី។ នេះ គឺជាលើកដំបូងដែលអ៊ីរ៉ាក់ទទួលស្គាល់ដំណើរការវាយប្រហារយោធានៅតំបន់ ដែនដីរបស់ស៊ីរី។ តាម ឧត្តមសេនីយ៍ Saad Maan បានឲ្យដឹងទៀតថា៖ កំលាំង សង្គ្រាមសាសនាឥស្លាមរបស់ស៊ីរីត្រូវបានវាយប្រហារក្នុងពេលដែលជ្រៀតចូល ក្នុងតំបន់ដែនដីរបស់អ៊ីរ៉ាក់ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈសំរាប់ក្រុមសង្គ្រាមសាសនា របស់អង្គការរដ្ឋឥស្លាមអ៊ីរ៉ាក់និង​ចុង បូរព៌ារ (ISIL) ប្រចាំនៅប្រទេសនេះ។ ឧត្តម សេនីយ៍ Saad Maan បានអះអាងថា៖ ការទទួលខុសត្រូវរបស់កងទ័ពអ៊ីរ៉ាក់គឺការពារ តំបន់ព្រំដែនប្រទេសជាតិ។ ISIL ធ្វើសកម្មភាពនៅអ៊ីរ៉ាក់តាំងពីពេលអាមេរិកចាប់ ផ្តើមការជ្រៀតជ្រែកយោធានៅប្រទេស នេះក្នុងឆ្នាំ ២០០៣ និងចូលរួមការផ្តួល រំលំរដ្ឋអំណាច​ប្រធានាធិបតីស៊ីរី លោក Bashar al-Assad៕