VOV WorldVOV World
អ៊ីរ៉ាក់ដណ្តើមកាន់កាប់ឡើងវិញតំបន់ជាច្រើនជំវិញក្រុង Ramadi ពីដៃពួក IS
08/10/2015 07:06
(VOVworld)-នាថ្ងៃទី៧តុលា កងកម្លាំងសន្តិសុខរបស់ អ៊ីរ៉ាក់ដណ្តើមបានការត្រួត ពិនិត្យឡើងវិញតំបន់មួយ ចំនួននៅភាគខាងជើង
អ៊ីរ៉ាក់ដណ្តើមកាន់កាប់ឡើងវិញតំបន់ជាច្រើនជំវិញក្រុង Ramadi ពីដៃពួក IS
វិថីមួយនៅក្រុង Ramadi (រូបថតៈ​AP) (VOVworld)-នាថ្ងៃទី៧តុលា កងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ដណ្តើមបានការត្រួត ពិនិត្យឡើងវិញតំបន់មួយចំនួននៅភាគខាងជើង និងខាងលិចក្រុង Ramadi ខេត្ត Anbar ពីដៃពួកឧទ្ទាម IS។ នេះជាផ្នែកមួយសិ្ថតក្នុងយុទ្ធនាការសំដៅរំដោះក្រុង Ramadi ដែលត្រូវ IS ទន្ទ្រានកាន់កាប់នាខែឧសភាកន្លងទៅ។ តាមមេបញ្ជាការ របស់យុទ្ធនាការថា កងកម្លាំងសន្តិសុខ រួមជាមួយក្រុមសេនាជនសម្ព័ន្ធភាព   Hashd Shaabi និងបណ្តាយុទ្ធជន កុលសម្ព័ន្ធនិកាយ Sunni បានឈានចូលក្នុង Ramadi ពីច្រើនទិស។​មជ្ឈដ្ឋានអ៊ីរ៉ាក់បានពិនិត្យថា ប្រសិនបើបណ្តា យុទ្ធនាការ រក្សាបានល្បឿនដូច្នេះ រំពឹងថានឹងរំដោះបានក្រុង Ramadi នាចុងខែតុលានេះ៕