អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ
29/07/2015 07:21
Vovworld-រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នាថ្ងៃទី២៨កក្កដាបានប្រកាសថា អ៊ីរ៉ង់និងសហភាពអឺរ៉ុប (EU)

អ៊ីរ៉ង់និង EU ឯកភាពចាប់ផ្ដើមការចរចារ (PressTV) Vovworld-រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif នាថ្ងៃទី២៨កក្កដា បានប្រកាសថា អ៊ីរ៉ង់និងសហភាពអឺរ៉ុប (EU) បានឯកភាពចាប់ផ្ដើមការចរចារស្ដីពី បញ្ហាជាច្រើន ក្នុងនោះចំណុចស្នូលគឺការអនុវត្តកិច្ចព្រមព្រៀងអំពីបញ្ហានុយគ្លេអ៊ែ របស់ Tehran។ ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកអំពីគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស EU លោកស្រី Federica Mogherini នៅក្រុង Tehran រដ្ឋមន្ត្រីការបរទេស Zarif បានឲ្យដឹងថា ការចរចារជាន់ ខ្ពស់នឹងបានរៀបចំរវាងអ៊ីរ៉ង់និង EU ស្ដីពីបញ្ហាដែលខ្វែងគំនិតក្នុងនោះមានបញ្ហា សហប្រតិបត្តិការថាមពលសិទ្ធិមនុស្សប្រឆាំងភេរវកម្មជាដើម។ រីឯលោកស្រី Mogherini បានអំពាវនាវភាគីទាក់ទិននានាក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែអ៊ីរ៉ង់ប្តេជ្ញា អនុវត្តមាត្រាដែលបានឯកភាពនោះ។ តំណាងជាន់ខ្ពស់ EU មានបំណងកិច្ចព្រម ព្រៀងនុយគ្លេអ៊ែនេះមានចរិតលក្ខណៈប្រវត្តិសាស្ត្រមិនត្រឹមតែដែលបានចុះ ហត្ថលេខាប៉ុណ្ណោះទេ ថែមទាំងក្នុងការអនុវត្តទៀតផង៕
Related
More




