អ៊ីរ៉ង់និងក្រុម P5+1 បើកកិច្ចប្រជុំសំដៅវាយតម្លៃអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
26/04/2017 08:53
(VOVworld)-នាថ្ងៃទី២៥មេសា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺ អង់គ្លេស បារាំង អាមេរិក ចិននិង រុស្ស៊ី រួមជាមួយអាល្លឺម៉ង់) បានបើកកិច្ចប្រជុំសម្ងាត់មួយនៅក្រុង

អ៊ីរ៉ង់និងក្រុម P5+1 បើកកិច្ចប្រជុំសំដៅវាយតម្លៃអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (រូបថតៈ AFP/TTXVN) (VOVworld)-នាថ្ងៃទី២៥មេសា អ៊ីរ៉ង់និងក្រុម P5+1 (រួមមានសមាជិកអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគឺ អង់គ្លេស បារាំង អាមេរិក ចិននិង រុស្ស៊ី រួមជាមួយអាល្លឺម៉ង់) បានបើកកិច្ចប្រជុំសម្ងាត់មួយនៅក្រុង Vienna ប្រទេស អូទ្រីស សំដៅវាយតម្លៃចំពោះការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អីរ៉ង់ជាមួយ ប្រទេសមហាអំណាចកាលពីឆ្នាំ២០១៥ ក្នុងបរិបទដែល កិច្ចព្រមព្រៀងមានចរិត លក្ខណៈប្រវត្តិសាស្ត្រនេះកំពុងប្រឈមមុខនឹងអនាគតអស្ថិរភាពក្រោមរដ្ឋអំណាច ប្រធានាធិបតីអាមេរិក លោក Donald Trump។កិច្ចប្រជុំនេះត្រូវបានចាត់ទុកថា គឺ ផ្ទៀងស្តាប់រាល់ការបកស្រាយពីភាគីអ៊ីរ៉ង់ស្តីពីការគោរពលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ស្តីពីផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយរបស់តេអេរ៉ង (JCPOA) ផងដែរ៕
Related





