អ៊ីរ៉ង់នឹងបន្តផលិតសារធាតុនុយក្លេអ៊ែរ
29/06/2013 09:21
(VOVworld) – នាថ្ងៃទី ២៨ មិថុនា ក្នុងសន្និសីទអំពីថាមពលនុយក្លេអ៊ែរដែលត្រូវ បានរៀបចំឡើង នៅទីក្រុង St.Petersburg រុស្ស៊ី អ្នកប្រមុខស្ថប័នថាមពលនុយក្លេ អ៊ែរអ៊ីរ៉ង់ លោក Fereydoun Abbasi-Davani បានអះអាងថា៖ អ៊ីរ៉ង់នឹងបន្តផលិតសារ ធាតុនុយក្លេអ៊ែរតាមគោលដៅដែលប្រទេសនេះបានដាក់ចេញនិងមិនបញ្ឈប់ សកម្មភាពរបស់មូលដ្ឋាននុយក្លេអ៊ែរ Fordow ដែរ។

(VOVworld) – នាថ្ងៃទី ២៨ មិថុនា ក្នុងសន្និសីទអំពីថាមពលនុយក្លេអ៊ែរដែលត្រូវបាន រៀបចំឡើង នៅទីក្រុង St.Petersburg រុស្ស៊ី អ្នកប្រមុខស្ថប័នថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ លោក Fereydoun Abbasi-Davani បានអះអាងថា៖ អ៊ីរ៉ង់នឹងបន្តផលិតសារធាតុនុយក្លេ អ៊ែរតាមគោលដៅដែលប្រទេសនេះបានដាក់ចេញនិងមិនបញ្ឈប់សកម្មភាពរបស់ មូលដ្ឋាននុយក្លេអ៊ែរ Fordow ដែរ។ លោក Abbasi-Davani បានឲ្យដឹងទៀតថា៖ រង ចក្រអគ្គីសនីនុយក្លេអ៊ែរ Bushehr របស់ប្រទេសនេះបានចាប់ផ្តើមសកម្មភាពឡើងវិញ ។ Tehran ជានិច្ចកាលអះអាងថា៖ កម្មវិធីនុយក្លេអ៊ែរបស់ខ្លួនគ្រាន់តែបំរើគោលដៅ ស៊ីវិលនិងសុខាភិបាល។ ប៉ុន្តែ លោកខាងលិចព្រួយបាររម្មណ៍ថា៖ អ៊ីរ៉ង់នឹងចម្រាញ់ សារធាតុ uranium នៅកំរិតខ្ពស់ជាងដើម្បីកែឆ្នៃគ្រាប់បែកនុយក្លែអ៊ែរ៕
Related





